Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    ស្ត្រីម្នាក់ ឆក់ខ្សែភ្លើងម៉ូទ័របូមទឹក​ស្លាប់គ្មានអ្នកជួយបាន ខណៈដែលប្តីចេញទៅធ្វើការសំណង់បាត់

    January 24, 2025No Comments

    ពិជាគួរឲ្យអនិច្ចាខ្លាំងណាស់ ដែលស្ត្រីម្នាក់គ្មានអ្នកជួយបាន ដោយឆក់ខ្សែភ្លើងបូមទឹកខ្លួនឯង នៅខាងក្នុងព្រែកក្រោយផ្ទះស្លាប់ ក្រោយពេលប្តីចេញទៅធ្វើការសំណង់ ដែលហេតុការខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចមាត់ព្រែកមុខកំពូល ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអន្លុង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

    លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ចែម សុខ ហៅតឿ  អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។​

    លោកអធិការបន្តទៀតថា យោងតាមការបំភ្លឺរបស់ឈ្មោះ សុខ សៀន ដែលត្រូវជាប្ដី និងឈ្មោះ រតនា ឆេងអាន់ ដែលត្រូវជាក្មួយបានឲ្យដឹងថា នៅមុនកើតហេតុ វេលាម៉ោង ១១ ក្រោយជួបជុំពិសារបាយរួច​ ប្តីរបស់ស្ត្រីរងគ្រោះ បានចាកចេញទៅធ្វើការសំណងចម្ងាយ ០១គីឡូម៉ែត្រពីផ្ទះ ចំណែកឯជនរងគ្រោះសម្រាកនៅផ្ទះធម្មតា ។ លុះដល់វេលាម៉ោង ១៦និង៣០នាទី ឈ្មោះ រតនា ឆេងអាន់ បានមកផ្ទះរបស់ម្តាយមីង (ស្ត្រីរងគ្រោះ) តែមិនឃើញ ក៏ទូរសព្ទ័រក ក៏មិនមានអ្នកលើក រួចក៏ព្យាយាមសួរអ្នកជិតខាងក៏គ្មានអ្នកណាបានឃើញ ។ លុះដល់វេលាម៉ោង ១៦និង៤០នាទី ឈ្មោះ រតនា ឆេងអាន់ ក៏បានដើរទៅនិយាយទូរស័ព្ទនៅខាងក្រោយផ្ទះ ក៏ស្រាប់តែឃើញ ម្តាយមីង​អណ្ដែតទឹក ដោយផ្ងារខ្លួន ហើយដៃមានរុំព័ទ្ធដោយខ្សែភ្លើងម៉ូទ័របូមទឹក ដោយមានសភាពរឹងខ្លួន ឃើញដូច្នេះ ឈ្មោះ រតនា ឆេងអាន់ ក៏បានស្រែកហៅបងប្អូនអ្នកភូមិឱ្យមកជួយ ដោយស្រង់ចេញពីក្នុងទឹក យកឡើងមកលើគោក  និងបានទូរស័ព្ទប្រាប់ទៅប្ដីរបស់ជនរងគ្រោះ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តែម្ដង ។

    ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរ គ្រូពេទ្យបង្អែក ធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា សពជនរង​ តាមការសន្និដ្ឋាន​ ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន ៕

     

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.