Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចាប់ខ្លួនបានហើយ ក្រុមជនសង្ស័យដែល​កាប់ជនរងគ្រោះបណ្ដា​លឲ្យដាច់-ក-ដៃ​ នៅក្រុងច្បារមន
    សន្តិសុខសង្គម

    ចាប់ខ្លួនបានហើយ ក្រុមជនសង្ស័យដែល​កាប់ជនរងគ្រោះបណ្ដា​លឲ្យដាច់-ក-ដៃ​ នៅក្រុងច្បារមន

    November 30, 202422 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងនគរបាលក្រុងច្បារមន កាលពីថ្ងៃទី ២៩ វិច្ឆិកា ម្សិលមិញ បានធ្វើការស្រាវជ្រាវ​ ​ឈា​ន​ឃាត់ខ្លួនមុខសញ្ញា ដែលបានកាប់ជនរងគ្រោះ​ឈ្មោះ​ នី ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ បណ្ដាលឲ្យដាច់​-ក-ដៃ​ខាងឆ្វេង​ កាលពីថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ វេលា​ម៉ោង ២៣:៥៧នាទី​ នៅចំណុចលើផ្លូវ​លេខ១០៤ មុខផ្ទះសំណាក់ជំនោររាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

    សមត្ថកិច្ចបានឲ្យដឹងថា យោងតាមបណ្ដឹងរបស់ក្រុមគ្រួ​សា​រជនរងគ្រោះ​ សម​ត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ ៤៥ម៉ោង​ និងឈានទៅឃាត់ខ្លួនជនសង្ស័យ​បាន ០២នាក់ ដោយទី១-ឈ្មោះ​ អៀ​ង ភូមិរ៉ា ហៅវ៉ាន់ ភេទប្រុស អាយុ​ ២​៥ឆ្នាំ មានទីលំនៅ​ភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ជាជនដៃដ​ល់កាប់ទៅ​លើ​ជនរងគ្រោះ) និងទី២-ឈ្មោះ​ បូ កុសល​ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ​ភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ​។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅចំណុចខាងត្បូងផ្សាររាត្រីកំពង់ស្ពឺ យ​កមកធ្វើការសាក​សួរនៅអធិការដ្ឋាន​នគរបាល​ក្រុ​ង​ច្បារមន​ ហើយពួកគេ​ជនសង្ស័យ​បាន​ផ្ដល់ចម្លើ​យសារភាពថា​៖ ខ្លួ​នបានជិះម៉ូតូ​ ម៉ាក​ស៊ុយស៊ូគីឡេត ពណ៌ខ្មៅ ពាក់ផ្លាក ​លេខ1V-8974 ដឹកឈ្មោះ​ អៀង ភូមិរ៉ា ហៅវ៉ាន់ រួចបានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះបណ្ដាលឲ្យដាច់កដៃ ប្រាកដមែ​ន​ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.