Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជនជាតិឥណ្ឌាទាស់សម្តីគ្នាដុតបន្ទប់ជួល ឆេះផ្អើទាំងអភិបាលខេត្ត ដឹកនាំកម្លាំងចុះអន្តរាគមន៍បាញ់ពន្លត់
    សន្តិសុខសង្គម

    ជនជាតិឥណ្ឌាទាស់សម្តីគ្នាដុតបន្ទប់ជួល ឆេះផ្អើទាំងអភិបាលខេត្ត ដឹកនាំកម្លាំងចុះអន្តរាគមន៍បាញ់ពន្លត់

    November 28, 202410 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ​​ផ្តើមចេញពីទំនាស់ពាក់សម្តី រវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាដូចគ្នា ឈានដល់យកភ្លើងដុតក្នុងបន្ទប់ជួល បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទាំង​ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ទាំងយប់​​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ SARAB JIT ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិឥណ្ឌា មុខរបរចុងភៅ​បានប្រាប់ថា៖ មុនពេលកើតហេតុ គឺមានជនជាតិឥណ្ឌាដែលមកជួលបន្ទប់ដាក់សម្ភារៈ​ទាស់ទែងខ្វែងគំនិតគ្នា បន្ទាប់មកក៏​ដុតភ្លើក្នុងបន្ទប់នោះ រួចបិទទ្វារដើរចោលគាត់តែម្តងទៅ ហើយ​ក្នុងហេតុការណ៍នេះ បានបង្កឲ្យឆេះ​បន្ទប់​ធ្វើអំពីថ្ម ទំហ៊ុំ ៣មx៤ម មានដំបូលប្រក់ក្បឿង ពិដានម្នាងសិលា ខូចខាត ៨០ភាករយ និងសម្ភារៈប្រើប្រាស់មានតំលៃមួយចំនួនទៀត ដែលមិនទាន់គណនាបាន ។

    ​បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ដោយប្រើប្រាស់​រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ០១គ្រឿង អស់ទឹក០១ស៊ីទែន  ប្រើប្រាស់បំពង់ឧស្ម័នពន្លត់អគ្គីភ័យអស់ចំនួន ៣បំពង់ ទើបអាចគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២១ និង៥០នាទីយប់ថ្ងៃដដែល ៕

    ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.