Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បាក់ស្រុតផ្លូវបេតុងប្រវែង ២៥ម៉ែត្រ ទាំងផ្ទាំងៗ នៅស្រុកលើកដែក

    November 6, 2024Updated:November 6, 2024No Comments

    កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ មានករណីបាក់ស្រុតផ្លូវបេតុងទាំងផ្ទាំងៗ អស់ប្រវែង ២៥ម៉ែត្រ នៅចំណុចផ្សាកំពង់វត្ត ភូមិកំពោធិ និងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

    លោក ចាប ចាន់វិទ្យា អភិបាលស្រុកលើកដែកបានមានប្រសាសន៏ថា ក្រោយទទួលបានព័ត៌មានករណីបាក់ស្រុតផ្លូវបេតុងខាងលើ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក​រួមជាមួយមន្ត្រីជំនាញបច្ចេកទេសស្រុក និងអាជ្ញាធរភូមិ-ឃុំ បានចុះដល់ទីតាំង និងពិនិត្យស្ថានភាពផ្លូវបេតុងដែលបាក់ស្រុត ដែលបណ្តោយ ប្រវែង ២៥ម៉ែត្រ ទទឹង៥ម៉ែត្រ  ជំជ្រៅជាមធ្យមពី ០,៣ម៉ែត្រទៅ ១,៤ម៉ែត្រ  ។

    លោកបានបញ្ជាក់ថា ​មូលហេតុដែលបាក់ផ្លូវបេតុងខាងលើនេះ  គឺបណ្តាលមកពីមាន ការបែកប្រព័ន្ធលូររំដោះទឹកដែលកប់ខាងក្រោមផ្លូវបេតុង ។ បន្ទាប់ពីចុះពិនិត្យ និងក្រោយការសិក្សារួចឃើញថា ដើម្បីធានាបានគុណភាព និងស្តង់ដារបច្ចេកទេស ក្រុមការងារសម្រេចពង្រីកផ្លូវបេតុង អោយបានប្រវែង ទទឹង៩ម៉ែត្រ និងបណ្តោយប្រវែង  ៥៩ម៉ែត្រ ដោយរៀបចំគ្រឹះតួរផ្លូវជាដីជំរៅប្រវែង ៤ម៉ែត្រ អមដោយការរៀបប្រព័ន្ធលូររំដោះទឹកសងខាងផ្លូវផងដែរ  ដោយប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់ស្រុកឆ្នាំ២០២៥ និងចាប់ដំណើរការនាដើមឆ្នាំក្រោយ ។

    លោកអភិបាលបានបញ្ជាក់បន្ថែមថា ការងារចំពោះមុខ គឺយើងបានរៀបចំចាក់ខ្សាច់ និងដីភ្នំ ដើម្បីសម្រួលចរាចរណ៍របស់បងប្អូនជាបណ្តោះអាសន្នសិន ៕

    ​

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.