Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ម៉ូតូហុងដាឌ្រីម បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូស្មាស់ បុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង
    សន្តិសុខសង្គម

    ម៉ូតូហុងដាឌ្រីម បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូស្មាស់ បុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង

    October 31, 2024Updated:October 31, 20249 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូម៉ាកស្មាស ដែលជិះផ្លូវត្រង់បុកពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រី រងរបួសធ្ងន់ (បាក់ជើង) រីឯភាគីម៉ូតូស្មាស់ ក៏រងរបួសធ្ងន់ផងដែរ ដែលហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅ​លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ​ មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125  ពណ៌ខ្មៅ  ពាក់ផ្លាកលេខ កណ្ដាល 1V-3826 បើកបរដោយឈ្មោះ វន សុខឃឹម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) បានឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ។ ពេលបើកបរឆ្លងផ្លូវមកដល់ចំណុចកើតហេតុ ​ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1O-4037 បើកបរដោយឈ្មោះ សុង តៃលាង ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ក៏បានមកបុកជាមួយម៉ូតូ HONDA DREAM C125 ដែលបើកឆ្លងផ្លូវខាងលើ បណ្ដាលឲ្យម៉ូតូទាំងពីរដួល រងរបួសធ្ងន់ទាំងសងខាង ។ ​

    ក្រោយ​កើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែង រួចនាំយកយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។ ចំណែកអ្នករបួសទាំងពីរ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ  ។

    តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពី អ្នកបើកបរម៉ូតូ HONDA DREAM C125 មានការធ្វេសប្រហែស មិនបានពិនិត្យមើលស្ថានភាពផ្លូវ មុនពេលបើកឆ្លងផ្លូវ  ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕ ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.