Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ​ជាប់គុក ២ឆ្នាំ ព្រោះគ្រឿងញៀន ចេញមកវិញមិនកែ យកកាំបិតប៉័ងតោគំរាមសម្លាប់ឱពុកម្តាយខ្លួនឯងទៀត

    October 25, 2024No Comments

    ពិតជាកូនអកតញ្ញូមែន ​ធ្លាប់ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ តែពេលបានចេញមកវិញមិនត្រឹមតែមិនកែ នៅហ៊ាន​យកកាំបិតប៉័ងតោ គំរាមសម្លាប់ឪម្តាយខ្លួនឯងទៀត ទីបំផុតត្រូវប៉ូលិសចាប់បញ្ចូលគុកសាជាថ្មី ។ អំពើគំរាមស្លាប់ខាងលើ បាន​កើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យដែលគំរាមសម្លាប់ឪពុកម្តាយខាងលើ ឈ្មោះ យន់ គឹមស៊ឹង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរគ្មានមុខរបរពឹតប្រាកដ រស់ក្នុងបន្ទុកឪពុកម្តាយ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ រក្សាទុកគ្រឿងញៀណដើម្បីប្រើប្រាស់ ។​

    ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ប្រើអំពើហិង្សាមកលើជនរងគ្រោះជាឪពុកម្តាយ ​ជាញឹកញាប់ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។ លុះនៅវេលាថ្ងៃកើតហេតុ ពេលជនរងគ្រោះកំពង់រៀបចំផ្ទះ ស្រាប់តែជនសង្ស័យស្រែកឡូឡា និងបានយកកាំបិតបុ័ងតោ ស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ ។ ដោយមានការភ័យខ្លាច ជនរងគ្រោះក៏បានរត់ទៅផ្ទះលោកមេភូមិឲ្យជួយទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល​ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

     បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    ​

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.