Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវជាតិលេខ៦ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៤នាក់
    សន្តិសុខសង្គម

    ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវជាតិលេខ៦ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៤នាក់

    October 24, 2024Updated:October 29, 202418 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    មនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាល​ដួលដេករណូករណែលពេញ​ដងផ្លូវ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញមួយទំហឹង​នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល​ ខេត្តកណ្តាល កាលពី​វេលាម៉ោងប្រមាណ ៥ល្ងាច ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤​ ។

    ប្រភពពីសមត្ថកិច្ចបានឲ្យឹដឹងថា ​មុនពេលកើតហេតុ គេឃើញមានមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-2213 បើកបរដោយឈ្មោះ សាំង ខ្លា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង មិនពាក់មួកសុវត្តិភាព (របួសស្រាល) ដោយមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ កេង ណុម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនពាក់មួកសុវត្តិភាពទេ (របួសធ្ងន់) ធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ​ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG- 2992 បើកបរដោយ ឈ្មោះ រ៉ា ពុធ្ធីសាន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិអូ២ ឃុំដងក្ដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានពាក់មួកសុវត្តិភាព (របួសធ្ងន់) មានអ្នករួមម្នាក់ឈ្មោះ ឡង សុខរត់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា មានពាក់មួកសុវត្តិភាព (របួសស្រាល) ដែលធ្វើដំណើរ ពីត្បូងទៅជើង ហើយបានមកបុកម៉ូតូដែលឆ្លងផ្លូវខាងលើ បណ្ដាលអោយរបួសស្រាល ២នាក់ និងរបួសធ្ងន់ ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោង១ ទាំង ៤នាក់ ។

    ក្រោយទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍ឫស្សីជ្រោយ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយកម៉ូតូទាំង២ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គឺ​គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដា សេ១២៥ ​ពាក់ផ្លាកលេខ ភ្នំពេញ 1FV-2213 បើកប​រឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.