ទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) មួយកន្លែង នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកកត់ឆ្នោត រឹបអូសវត្ថុតាង៖ ក្រដាក់កត់លេខឆ្នោតវៀតណាមរួច ១៤សន្លឹក និងប្រាក់ចំនួន ៩២.៤០០រៀល ។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ស្ត្រីជាអ្នកកត់ឆ្នោតដែលត្រូវបានកម្លាំងជំនាញឃាត់ខ្លួនខាងលើឈ្មោះ សឿន ស្រីមុំ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។
លោកអធិការបានបញ្ជាក់ឲ្យដឹងថា នៅវេលាកើតហេតុ កម្លាំងសមត្ថកិច្ចបានចេញល្បាតបានជួបប្រជាពលរដ្ឋល្អរាយការណ៍ថា៖ មានការលួចលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) នៅចំណុចខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញស្រុកបានចុះទៅដល់ទីតាំងឃើញជនសង្ស័យកំពុងអង្គុយកត់ឆ្នោតវៀតណាម នៅសំយ៉ាបខាងមុខផ្ទះ រួចសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យ រួមតាំងវត្ថុតាងខាងលើ យកមកអធិការដ្ឋានដើម្បីធ្វើធ្វើការសាកសួរ ។
លោកអធិការបានបញ្ជាក់បន្ថែមថា នៅចំពោះមុសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី ៕

