សង្ស័យម្នាក់ ខំគេចខ្លួនអស់រយៈពេល ១៧ឆ្នាំ ប៉ុន្តែសំណាញ់ច្បាប់ញឹក នៅតែត្រូវប៉ូលិសស្រុកស្អាង ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង ១៤.៥៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនដែលត្រូវចាប់ខ្លួនមានឈ្មោះ អូយ សុខា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ជាប់បទចោទពីបទ «មនុស្សឃាតដោយចេតនា» កើតហេតុកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ នៅចំណុចភូមិលេខ ០៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕


