Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ផ្តើមពីកន្ទុយបារី បណ្តាលឲ្យឆាបឆេះពូកក្នុងផ្ទះសំណាក់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក
    សន្តិសុខសង្គម

    ផ្តើមពីកន្ទុយបារី បណ្តាលឲ្យឆាបឆេះពូកក្នុងផ្ទះសំណាក់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

    October 17, 2024Updated:October 17, 202429 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី១៧ តុលា ២០២៤ នេះ មានអគ្គិភ័យ​ឆាបឆេះពូកនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ «ជំនោត្រជាក់» ដែលស្ថិតក្នុងភូមិព្រែកឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បង្ក​ការភ្ញាក់ផ្អើលដល់អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ធ និងកម្លាំងប្រជាការពារជួយអន្តរាគមន៏ពន្លត់បានទាន់ពេលវេលា ។​

    ម្ចាស់ផ្ទះសំណាក់ខាងលើឈ្មោះ ស៊ាប សារួន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ហើយមូលហេតុដែលឆេះ គឺបណ្តាលមកពី​ភ្ញៀវ មុនគាត់ចាកចេញពីក្នុងបន្ទប់ផ្ទះសំណាក់  គាត់បានដាក់កន្ទុយបារីកំពុងឆេះ នៅលើពូកគ្រែ ទើបបណ្តាលឱ្យភ្លើងឆេះពូក បង្កឱ្យមានផ្សែងខ្មៅហុយពេញបន្ទប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍​ត្រើយស្លា ​សហការជាមួយរដ្ឋបាលឃុំ ប្រជាការពារ និងម្ចាស់ផ្ទះសំណាក់ បានធ្វើការពន្លត់ភ្លាមៗ ទាន់ពេលវេលា ។

    ចំណែកសម្ភារៈដែលឆេះខូចខាតរួមមាន៖ ​​ពូកមួយ, គ្រែមួយខូចខាតបន្តិចបន្តួច, មានផ្សែងខ្មៅជាប់ជញ្ជាំង និងកង្ហារមួយគ្រឿង ៕

    ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.