Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Uncategorized

    អភិបាលខេត្តកណ្តាល ព្រមានដល់​ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោយទុកពេលឲ្យមួយខែក្នុងការកែលម្អប្រព័ន្ធទឹកឲ្យមានគុណភាពតាមស្តង់ដាកំណត់

    August 20, 2024No Comments

    ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចេញលិខិតព្រមានទៅដល់ម្ចាស់ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ គឺលោកស្រី ចាន់ ណារី ក្រោយមានការិះគន់ជាច្រើនពីប្រជាពលដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដាកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកច្រើនសារ ប៉ុន្តែបញ្ហានេះ អូសបន្លាយរហូតដល់បច្ចុប្បន្ន ។

    ឯកឧត្តម អភិបាលខេត្តកណ្តាល បានព្រមាន និងទុករយៈពេល ០១ ខែ ឲ្យម្ចាស់អាជីវកម្មខាងលលើ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មរបស់ខ្លួន ប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់ជាធរមាន ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.