Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បងប្អូនបង្កើតទាស់សម្តីគ្នា ឈានដល់ប្រើអំពើហិ-ង្សា ផ្អើលពេញហាងលក់គ្រឿងអលង្ការ​
    សន្តិសុខសង្គម

    បងប្អូនបង្កើតទាស់សម្តីគ្នា ឈានដល់ប្រើអំពើហិ-ង្សា ផ្អើលពេញហាងលក់គ្រឿងអលង្ការ​

    August 9, 20247 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    https://www.facebook.com/TheRealNews24h/videos/381847088281740
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ផ្តើមចេញពីទំនាស់ពាក្យសម្តី​ ប្អូនបង្កើត បានវាយបងប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួស ចំណែក​បងប្រុសកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្អូនប្រុសចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចហាងលក់គ្រឿងអល័ង្ការ (ផ្ទះជនរងគ្រោះ) ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

     សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាបងមានឈ្មោះ ​តឹក លាងហេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យជាប្អូនឈ្មោះ ​តឹក លាងហ៊ង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា រវាងជនសង្ស័យ និងជនរងគ្រោះ គឺជាបងប្អូនបង្កើតនឹងគ្នា ប៉ុន្តែពួកគេពុំសូវត្រូវគ្នានោះទេ ។ លុះនៅថ្ងៃកើតហេតុ ​ជនសង្ស័យ​ដែលត្រូវជាប្អូនប្រុសបង្កើតបានស្រែកជេរប្រមាថមើលងាយទៅលើក្រុមគ្រួសារជនរងគ្រោះ ដោយចោទប្រកាន់ថា ជនរងគ្រោះបាននិយាយដើមខ្លួនរឿង​ទៅជក់ថ្នាំញៀនកន្លងមក ដូចនេះ ហើយធ្វើឲ្យជនសង្ស័យខឹង ក៏បានដើរទៅជេរប្រមាថមើលងាយក្រុមគ្រួសារជនរងគ្រោះដល់មុខផ្ទះ ធ្វើឲ្យមានទំនាស់ពាក្យសំដីនឹងគ្នាទៅវិញទៅមកពេ លនោះជនសង្ស័យខឹងខ្លាំងពេក ក៏បានស្ទុះចូលទៅវាយលើជនរងគ្រោះ​ដល់ក្នុងផ្ទះ បណ្តាលឲ្យត្រូវចំកែវភ្នែកខាងឆ្វេងជាំក្រហម និងត្រូវចំក្តោងច្រមុះបែកហូរឈាម ភ្លាម នោះប្រពន្ធជនរងគ្រោះ និងប្រពន្ធជនសង្ស័យ រួមជាមួយអ្នកជិតខាងបាននាំគ្នាចូលទៅចាប់ឃាត់បំបែកអ្នកទាំងពីរចេញទៅរៀងៗខ្លួន ។ ក្រោយមកជនរងគ្រោះជាបង កើតទុក្ខពុំសុខចិត្ត ក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយអន្តរាគមន៍ និងចាប់ឃាត់ជនសង្ស័យ​យកមកចាត់ការតាមនិត្តិវិធីច្បាប់ ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះតឹក លាងហ៊ង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះតឹក លាងហេង ដែលជាបងប្រុសបង្កើតពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច​​ឃាត់ខ្លួននៅអធិការរដ្ឋានគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសុំណុំរឿងចាត់ការតាម​ច្បាប់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.