Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » នគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងគ្រឿងញៀន
    សន្តិសុខសង្គម

    នគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងគ្រឿងញៀន

    July 18, 2024Updated:July 18, 202419 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ​សហការជាមួយកម្លាំងប៉ុស្តិ៍គគីរ និងប៉ុស្តិ៍ដីឥដ្ឋ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យទាំង ៧នាក់ ដែលត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ បុត្រ កក្កដា ភេទប្រុស អាយុ ៣៦ឆ្នាំ (ខ្មែរ) មុខរបរ កម្មករ រោងចក្រ មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ៣ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន, ទី២-ឈ្មោះ ផេង ដេវីត ភេទប្រុស អាយុ ២១ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត  មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, ទី៣- ឈ្មោះ ឈុន និត (ហៅឃួច) ភេទប្រុស អាយុ ២៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, ទី៤-ឈ្មោះ ពេញ ចរិយា (ហៅពូក) ភេទប្រុស អាយុ ៣៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ​(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ​៣ឆ្នាំ ), ទី៥-ឈ្មោះ អ៊ុក សុភា ភេទប្រុស អាយុ ២៥ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ, ទី៦- ឈ្មោះ ជុំ លីណា ភេទប្រុស អាយុ ៣៥ឆ្នាំ (ខ្មែរ) មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី៧-ឈ្មោះ ឡាង ស្រីមុំ ភេទស្រី អាយុ ៣៥ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

    លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ (តូច០១ ធំ០២) ទំងន់ ១៧.៥២ក្រាម, សម្ភារះវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន, ម៉ូតូ០២ គ្រឿង, ទូរសព្ទ័ចំនួន ០១គ្រឿង​, កាំបិតបន្ទោះ ផ្លែដែកដងឈើ០១ដើម, កាំបិតសាំងគីម ០១ដើម, ដាវកែឆ្នៃ ០១ដើម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ និងកាំភ្លើងកែឆ្នៃ ០១ដើម ។

    បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.