Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បើកម៉ូតូវ៉ា​រថយន្តធន់ធំ​មិនផុត ទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យខ្ទាតមនុស្សពីរនាក់មកខាងស្តាំ ត្រូវរថយន្តដែលខ្លួនវ៉ាកិនស្លាប់យ៉ាងអាណោចអាធ័ម

    May 29, 2024No Comments

    យុវជនពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយបានវ៉ាជែងរថយន្តធន់ធំមួយគ្រឿង ដែលនៅខាងមុខ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយ ​បណ្តាលឲ្យ​ខ្ទាតមនុស្ស ២នាក់ មកខាងស្តាំងដៃវិញ ក៏ត្រូវរថយន្តដែលខ្លួនវ៉ា​នោះកិន​តែម្តង ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រ្ង់ចន្លោះគីឡូម៉ែត្រ​ ២៧-២៨​ ​មុខជញ្ជីងថ្លឹងរថយន្តស្ថិតក្នុងភូមិទឹកជា ឃុំពើក​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ។

    ជនរងគ្រោះទាំង ៣នាក់ខាងលើ ទី១-ឈ្មោះ ​​ផៃ​ បុប្ផា​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ មានទីលំនៅភូមិ​តាពរ ឃុំសំបូរ​ ស្រុកសំរោងទង​ ខេត្ត​កំពង់ស្ពឺ អ្នកបើកម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ លឹម​ លាង​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ មានទីលំនៅ​ភូមិតាពរ​ ឃុំសំបូរ​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ (ស្លាប់នៅកន្លែងកេីតហេតុ)​ និងទី៣-ឈ្មោះ ទន់​ រ៉ូ ភេទប្រុស​ អាយុ ២២ឆ្នាំ​ មានទីលំនៅភូមិត្រពាំងខ្នារ​ ឃុំយុទ្ធសាមគ្គី​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ (របួសស្រាល)​ ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1Y-9377​ ជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលខ៤ មានទិសដៅពី​កើតទៅលិច ​លុះដល់ចំណុចកើតហេតុ ​បានវ៉ារថយន្តធន់ធំមួយគ្រឿង ​ស្របពេលដែលវ៉ារថយន្តខាងមុខមិនទាន់ផុតផង​ ក៏ជ្រុលចង្កូតចូលចំណែកផ្លូវយាន្តម្ខាងទៀត​ ទៅបុករថយន្តមួយគ្រឿងម៉ាក Toyota Prius  ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BY-5300  អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ​​ ក្នុងទិសដៅបញ្ច្រាសគ្នា​ បណ្ដាលឲ្យមនុស្ស ២នាក់ ​ខ្ទាតមកខាងស្ដាំវិញ​ ក៏ត្រូវបានរថយន្ត​ធន់ធំ​ ដែលម៉ូតូបានវ៉ាខាងលើ​ កិនស្លាប់នៅនឹងកន្លែងកតហេតុទាំង ២នាក់តែម្ដង​ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។ បន្ទាប់ពីកិនមនុស្សស្លាប់ រថយន្តធន់ធំនោះ មិនបានឈប់ទេ បានបើកគេចបាត់ស្រមោល ។

    ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះទៅធ្វើការវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធមករក្សារទុក​ នៅអធិការដ្ឋាននគរបាលស្រុក​អង្គស្នួល​ចំពោះសពជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ​ តាមប្រពៃណី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.