Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អ្នកផលិតមាតិកាបាល់ទាត់នៅកម្ពុជា ចែករំលែកអំពីភាពខុសគ្នារបស់ស្បែកជើងបាល់ទាត់
    កីឡា

    អ្នកផលិតមាតិកាបាល់ទាត់នៅកម្ពុជា ចែករំលែកអំពីភាពខុសគ្នារបស់ស្បែកជើងបាល់ទាត់

    April 19, 2024Updated:April 19, 2024386 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    អ្នកផលិតមាតិកាបាល់ទាត់នៅកម្ពុជា យើងមិនសូវជាឃើញមាននោះទេ ប៉ុន្តែនៅ ២ឆ្នាំ ចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញមានលោក សេង ភក្តី (Pheakdey Seng) បច្ចុប្បន្នលេងក្នុងក្រុម Cambodia Football Super Star ដែលប្រជុំដោយអ្នកសិល្បៈជាច្រើននាក់ គាត់បានចាប់ផ្តើមធ្វើមាតិកាចែករំលែកអំពីការប្រើប្រាស់ស្បែកជើងបាល់ទាត់ ការលេងលើទីលាន និងប្រភេទវីដេអូសប្បាយៗជាដើម ។

    បើតាមលោក សេង ភក្តី គ្រាន់តែការប្រើប្រាស់ស្បែកជើង ក៏យើងត្រូវមានការយល់ដឹងឱ្យបានច្បាស់ផងដែរ ហើយនេះជាចំណុចតូចមួយ ដែលអ្នកលេងបាល់ជាច្រើនពុំសូវចាប់អារម្មណ៍ ។

    លោកថា សម្រាប់ស្បែកជើងបាល់ទាត់ Original ពិតជាមានតម្លៃថ្លៃ និងងាយខូចខាតខ្លាំងណាស់ ប្រសិនបើយើងប្រើប្រាស់វាខុសប្រភេទទីលាន ព្រោះបច្ចុប្បន្នយើងឃើញថាមាន ទីលានស្មៅធម្មជាតិ, ទីលានស្មៅសិប្បនិម្មិត និង Turf ផងដែរ ។

    អ្នកផលិតមាតិកាបាល់ទាត់នៅកម្ពុជារូបនេះ បានចែករំលែកផងដែរអំពីប្រភេទស្បែកជើងដែលយើងគួរជ្រើសរើស ការទិញស្បែកជើង គឺតម្រូវតាមប្រភេទជើង និងទីលានដែលយើងលេងជាប្រចាំ ហើយខាងក្រុមហ៊ុនក៏បានផលិតមកផ្សេងៗគ្នាសម្រាប់អ្នកប្រើប្រាស់ផងដែរ ដូចជា៖

    -ទីលានស្មៅធម្មជាតិ យើងគួរប្រើស្បែកជើងបាតឈ្មោះ Firm Ground (FG) ដែលមានធ្មេញវែង ស្រាល ងាយបត់បែន

    -ទីលានស្មៅធម្មជាតិ មានដីទន់ល្អ ឬ​ងាយ​រអិល យើងគួរប្រើស្បែកជើងបាតឈ្មោះ Soft Ground (SG) ដែលមានធ្មេញវែង ចាក់ចូលដីបានជ្រៅ

    -ទីលានមានដីរឹង យើងគួរប្រើស្បែកជើងបាតឈ្មោះ Hard Ground (HG) ដែលមានធ្មេញរឹងខ្លាំង មិនងាយបាក់ ហើយក៏មិនធ្ងន់ជាងបាតផ្សេងប៉ុន្មានដែរ

    -ទីលានស្មៅសិប្បនិម្មិត (ស្មៅមានសរសៃ) យើងគួរប្រើស្បែកជើងបាតឈ្មោះ Artificial Grass (AG,AG Pro, MG) ដែលមានភាពរឹងមាំ ផ្តល់អារម្មណ៍ទន់ពេលរត់ វាមានភាពស៊ីគ្នាល្អជាមួយទីលាន

    -ទីលានស្មៅសិប្បនិម្មិត (ស្មៅ​សរសៃខ្លីៗ) យើងគួរប្រើស្បែកជើងបាតឈ្មោះ Turf ជាប្រភេទមានក្រឡាជួយមិនអោយរអិល វាមានរូបរាងស្រដៀងស្បែកជើងប៉ាត់តា

    -ទីលានក្នុងសាល (Futsal) មានប្រភេទស្បែកជើងសម្រាប់លេង Futsal ផ្សេង ដែលយើងងាយចំណាំ

    សម្រាប់អ្នកធ្លាប់មានរបួស ឬ វ័យច្រើន គាត់បានណែនាំឲ្យប្រើប្រាស់ ស្បែកជើង បាត (Multi Ground & Turf) ដែលវាមានសភាពទាប ទប់លំនឹងខ្លួនបានល្អ មិនឈឺជង្គង់ ។

    សរុបមក គាត់បានបញ្ជាក់ផងដែរថា ការប្រាស់បានត្រឹមត្រូវ វាអាចជួយឲ្យយើងមិនងាយរបួស មិន​រអិល មិនងាយប៉ះពាល់សរសៃ ACL ពិសេស ជួយឲ្យប្រើប្រាស់បានយូរផងដែរ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.