Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កំពុងអង្គុយលេងក្រោមផ្ទះមិត្តភក្តិ ត្រូវជនល្មើសលបកាប់នឹងកាំបិតផ្គាក់ត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់
    សន្តិសុខសង្គម

    កំពុងអង្គុយលេងក្រោមផ្ទះមិត្តភក្តិ ត្រូវជនល្មើសលបកាប់នឹងកាំបិតផ្គាក់ត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់

    February 15, 202437 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    យុវជនម្នាក់ ត្រូវជនសង្ស័យលបកាប់នឹងកាំបិតផ្គាក់ ត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

    ជនរងគ្រោះមានឈ្មោះ សោម មេសា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ រីឯជនសង្ស័យឈ្មោះ ឃន ចម្រើន ហៅងិត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្រុមទី ១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ។

    សមត្ថកិច្ចឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភក្តិ ស្រាប់តែជនសង្ស័យខាងលើ ដែលទំនងជាបែកថ្នាំ បានលបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឱ្យស្លាប់ភ្លាមៗ ។

    ក្រោយកើតហេតុ កម្លាំងអធិការដ្ឋានបានស្រាវជ្រាវស៊ើបអង្កេត លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងជិត ៨ព្រឹក ទើបកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍បានបើកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ។

    បច្ចុប្បន្នកម្លាំងអធិការដ្ឋានបាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.