Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អភិបាលក្រុងកែប ត្រូវបានដកដំណែង ក្រោយ​បែកធ្លាយព័ត៌មានមានថា មានការចាប់ខ្លួន ប៉ុន្តែអភិបាលខេត្តកែប និង ACU បដិសេធថា ជារឿងមិនពិត

    January 12, 2024No Comments

    លោក ខេង យ័ន អភិបាលក្រុងកែប ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងហើយ ​នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ។

    ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែង អភិបាលក្រុងកែបនេះ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា គឺដោយសារអភិបាលក្រុងកែបរូបនេះ ប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន ហើយការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។

    គួររំលឹកថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មានការបែកធ្លាយព័ត៌មានថា ​លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ ដោយមិនទាន់ដឹងថា មកពីមូលហេតុអ្វី ​​។ ឆ្លើយតបនឹងព័ត៌មាននេះ ​​លោកអភិបាលខេត្តកែប បានបំភ្លឺថា មិនមានការចាប់ខ្លួនអ្វីទេ វាជាការភ័ន្តច្រឡំប៉ុណ្ណោះ ។ រីឯអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ចេញមកបំភ្លឺ និងបដិសេធផងដែរ ៕

    លោក ខេង យ័ន អភិបាលក្រុងកែប ដែលត្រូវបានដកដំណែង
    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.