Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះផ្ទះ ៣ខ្នង នៅស្រុកលើកដែក

    January 4, 2024Updated:January 4, 2024No Comments

    នៅវេលាម៉ោងប្រមាណជាង ៣ទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (ផ្លូវចូលក្បាលសាឡាងចាស់) បណ្តាលឲ្យរងការខូចខាត់ចំនួន ០៣ខ្នង ។

    ផ្ទះចំនួន ០៣ខ្នង ដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើ ទី​១-ម្ចាស់ឈ្មោះ ឡាច ជរ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ​ផ្ទះធ្វើពីឈើដំបូលសង្ក័សី ទំហំ 5,5X50m ​ឆេះ​សម្ភារៈក្នុងផ្ទះខូចខាតទាំងស្រុង រួមនឹងប្រាក់រៀល ២០.០០០.០០០៛ (ម្ភៃលានរៀល) ​គិតជាទឹកប្រាក់ប្រហែលជា ៣០ម៉ឺនដុល្លា ។ ទី២-ម្ចាស់ផ្ទះឈ្មោះ ហាំង សេងហុង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល ផ្ទះថ្មទំហំ 5,8X20m ឆេះសម្ភារៈខូចខាតពិដានចំហៀងខាងត្បូងប្រវែង 15m និងទី៣-ម្ចាស់ផ្ទះឈ្មោះ ឡុង នី ភេទប្រុសអាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ផ្ទះថ្មទំហំ 6X20m ឆេះសម្ភារៈ និងខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង ។

    ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ រីឯមូលហេតុ​តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ ឡាច ជរ បានបញ្ជាក់ថាមកពីឆ្លងចរន្តអគ្គីសនីទូរទឹកកក ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.