Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អភិបាលខេត្តកែប៖ «មិនមានការ​ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលទេ គឺជារឿងភ័ន្តច្រឡំ»

    January 2, 2024Updated:January 2, 2024No Comments

    ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់អង្គភាពសាព័ត៌មាន The Real តាមទូរស័ព្ទ នៅព្រលប់ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ នេះថា៖ «មិនមានការ​ចាប់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នោះទេ វាជាការភ័ន្តច្រឡំប៉ុណ្ណោះ» ។

    ឯកឧត្តមអភិបាលខេត្តកែប ថ្លែង​បែបនេះ គឺបន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ​លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ ដោយមិនទាន់ដឹងថា មកពីមូលហេតុអ្វី ​។

    ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន The Real យើងបានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក ខេង យ័ន អភិបាលក្រុងកែប តាមទូរស័ព្ទផងដែរ ប៉ុន្តែទាក់ទងមិនចូលទាល់តែសោះ​ ៕

    ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប
    លោក ខេង យ័ន អភិបាលក្រុងកែប
    នាយករដ្ឋបាលក្រុងកែប
    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.