Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ទីតាំងល្បែងមាន់ជល់អនឡាញ ជ្រកក្រោមស្លាក «តាយតាយកាហ្វេ» នៅសង្កាត់និរោធ កំពុងបើកឲ្យលេងចាក់ភ្នាក់យ៉ាងគគ្រឹគគ្រេង ​ពលរដ្ឋស្នើសុំលោកអធិការ​ខណ្ឌចុះបង្ក្រាបផង
    សន្តិសុខសង្គម

    ទីតាំងល្បែងមាន់ជល់អនឡាញ ជ្រកក្រោមស្លាក «តាយតាយកាហ្វេ» នៅសង្កាត់និរោធ កំពុងបើកឲ្យលេងចាក់ភ្នាក់យ៉ាងគគ្រឹគគ្រេង ​ពលរដ្ឋស្នើសុំលោកអធិការ​ខណ្ឌចុះបង្ក្រាបផង

    December 24, 2023Updated:December 24, 202310 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមគគ្រឹកគគ្រេងវិញហើយ នៅភូមិសង្កាត់ក្នុងខណ្ឌច្បារអំពៅ និងបានពង្រីកខ្លួន នៅតាមហាងកាហ្វេ និងហាងលក់ដូរផ្សេងៗមួយចំនួនទៀត ។

    ជាក់ស្តែង ទីតាំងហាងកាហ្វេមួយកន្លែង យីហោ «តាយតាយកាហ្វេ» ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែលួចបើកចាក់ភ្នាល់ល្បែងស៊ីសងជល់មានតាមអនឡាញ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតនឹងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនោះឡើយ ។

    សកម្មភាពបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះ ​គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ​តាមអេក្រង់ទូរទស្សន៍ ឬផ្ទាំង LCD ​ឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកលេងល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ដើម្បីភ្នាល់ល្បែង ហើយបើមានសភាពការណ៍មិនស្រួល គឺនាំគ្នារត់ ដែលសកម្មភាពនៃកាបើកលេងល្បែងទាំងនោះ ហាក់កំពុងបន្លំភ្នែកអាជ្ញាធរ ដោយមើលទៅដូចជាពួកគេកំពុងពិភាក្សាការងារ នៅពីមុខកុំព្យូទ័រអ៊ីចឹង តែធាតុពិតពួកគេកំពុងលបលួចលេងល្បែងតាមអនឡាញប៉ុណ្ណោះ ។

    បញ្ហាល្បែងស៊ីសង កំពុងតែកើតមានរាយប៉ាយនៅតាមហាងកាហ្វេ ហាងលក់ទំនិញផ្សេងៗ នៅក្នុងខណ្ឌច្បារអំពៅ និងតាមមូលដ្ឋាននេះ ត្រូវបានមហាជនឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ ។

    គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាដាច់ណាត់ ​ឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ ក្នុងនោះសម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។

    ពលរដ្ឋក្នុងមូលដ្ឋានរង់ចាំមើលថា តើលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ​មានវិធានការយ៉ាងណាក្នុងការបង្រ្កាបទីតាំងល្បែងស៊ីសងខាងលើ រឺក៏ទុកបណ្តោយអោយបើកលេងបន្តទៀត ។ ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​ក៏ដូចជាមន្ត្រីមូលដ្ឋាន មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំង​ល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះផង ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.