Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ ដោយសារ​តែរឿង​គំនុំ (ប្រចណ្ឌប្រពន្ធ)

    December 12, 2023No Comments

    កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹក ថ្ងៃទី១២ ធ្នូ ២០២៣ ក្រោយពីជនសង្ស័យរូបនេះ បានយកកាំបិតប៉័ងតោកាប់ប្រហារទៅលើយុវជនម្នាក់ ខណៈកំពុងឈរលេង បណ្តាលឲ្យរងរបួសក្បាល និងដៃ នៅចំណុច​​សួនច្បារ​មាត់​ទន្លេ ​ផ្លូវ​ព្រះស៊ីសុវត្តិ​ភូមិ​៦ សង្កាត់​ផ្សារ​កណ្ដាល​ទី១ កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ។

    នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះ កែវ​ វណ្ណៈ​ ភេទប្រុស​ អាយុ​ ២៣ឆ្នំា​ ជនជាតិ​ខ្មែរ​ មុខរបរ​ និង​ទី​លំនៅ​ពុំពិត​ប្រាកដ ​(មានសារធាតុញៀន) ។ រីឯជនរងគ្រោះឈ្មោះ ​ទូច​ ចិន្តា​ ភេទប្រុស​ អាយុ ​២៩ឆ្នំា​ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ មានទីលំនៅ​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

    នគរបាលបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ ខណៈដែល​ជនរងគ្រោះ​កំពុង​តែ​ឈរ​លេង​នៅ​កន្លែង​កើត​ហេតុ ស្រាប់​តែ​ជនសង្ស័យ​បានយក​កំបិត​បុ័ង​តោ​ មកកាប់លើជនរងគ្រោះ​បណ្តាលរងបួស​ធ្ងន់ធ្ងរ ត្រង់ដៃ និងក្បាល (មូលហេតុដោយសាររឿងប្រចណ្ឌប្រពន្ធ) ក្រោយពីធ្វើសកម្មភាពរួចជន​សង្ស័យបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះ​ក៏ត្រូវ​បានប្រជាពលរដ្ឋជួយសង្រ្គោះដោយបាននាំទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ។ 

    ក្រោយពីទទួលបានពត៌មាននេះ ភ្លាមសមត្ថកិច្ច​បានចុះដល់កន្លែងកើតហេតុ ប្រមូលពត៌មាន និងសាក្សីបំភ្លឺ ដោយបន្តទៅមន្ទីពេទ្យសាកសួរជនរងគ្រោះ និងទទួលពាក្យបណ្តឹងនៅមន្ទីពេទ្យ រួចព្រមទាំងកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ ។ លុះដល់ថ្ងៃទី១២ ខែធ្នូ ឆ្នា២០២៣ វេលាម៉ោងប្រមាណ ៥ព្រឹក ​កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង នៅចំណុច​ផ្លូវ​លេខ​១៥កែងផ្លូវ​លេខ​១៥៤ ភូមិ​៧ សង្កាត់​ផ្សារ​កណ្ដាល​ទី១ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ ។

    តាម​ចម្លើយសារភាព​របស់​ជន​សង្ស័យ​ ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្តិ​អំពើហិង្សារដោយយក​កាំបិតបុ័ងតោ​កាប់ទៅលើជន​ជនរងគ្រោះ​ពិត​ប្រាកដមែន ​ដោយសារ​តែរឿង​គំនុំ (រឿងប្រចណ្ឌប្រពន្ធ) ៕ ​

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.