Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃ្លាំងដាក់សម្ភារៈដេគ័រ (រោងការ) មួយ នៅស្រុកកៀនស្វាយ ត្រូវអគ្គិភ័យឆាបឆេះ រងការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ

    December 4, 2023No Comments

    ឃ្លាំងដាក់សម្ភារៈដេគ័រ (រោងការ) មួយកន្លែង ​នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត គិតជាទឹកប្រាក់ប្រមាណ ៦.០០០ដុល្លារ សហរដ្ឋអាមេរិក ​កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

    សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងរងគ្រោះខាងលើឈ្មោះ ​ជន ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបបរដេគ័រ (រោងការ) ។

    បើតាមសម្តីម្ចាស់ឃ្លាំង ករណីនេះ បណ្តាលឲ្យឆេះខូចខាត​ឃ្លាំងធ្វើអំពីដែក ដំបូលស័ង្កសី ជញ្ជាំងសង្ក័សី ទំហំទទឹង ១១ម៉ែត្រ បណ្តាយ ៥៥ម៉ែត្រ, ​សម្ភារៈដេគ័រ (រោងកា) និងកុងផ្លាក់កេប្រហែល ១០០សន្លឹក (កុងផ្លាក់កេរសំរាប់ក្រាលអោយភ្ញៀវដើរ) ។

    ចំពោះមូលហេតុនៃអគ្គិភ័យ បើតាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ច គឺបណ្តាលមកពី​ទុស្សេចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍នេះ ​រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង បានចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ទើបធ្វើឲ្យភ្លើងរលត់នៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃខែឆ្នាំដដែល ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.