Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ព្រោះ​អូនបង្ខំរឿងលុយបណ្តាការ បងគ្មានថវិកា អារ.ក សម្លាប់មិត្តភក្តិប្លន់យកម៉ូតូលក់​
    សន្តិសុខសង្គម

    ព្រោះ​អូនបង្ខំរឿងលុយបណ្តាការ បងគ្មានថវិកា អារ.ក សម្លាប់មិត្តភក្តិប្លន់យកម៉ូតូលក់​

    November 15, 2023Updated:November 15, 2023120 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ដោយសារគ្មានលុយថ្លៃបណ្តាការ ជនសង្ស័យម្នាក់ ដាច់ចិត្តហ៊ាន អារ.ក ស្លាប់មិត្តភក្តិរបស់ខ្លួនឯងប្លន់យកម៉ូតូលក់ ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច ។ សពជនរងគ្រោះត្រូវបានគេប្រទះឃើញដេកថ្កាប់មុខនៅក្នុងទឹកថ្លុក ខាងជើងរោងម៉ាស៊ិនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ​កាលពីវេលាម៉ោងជិត ៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាន ​សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ ។ យោងតាមការពិនិត្យឃើញថា ​សពជនរងគ្រោះមានស្លាកស្នាមអារ.ក ពីមុខជិតដាច់,  ស្នាមចាក់គល់.ក ១កាំបិត, ឆ្អឹងជំនីរធ្វេង ៥កាំបិត, ​កំភួនដៃឆ្វេង ១កាំបិត និងខ្នងដៃឆ្វេង១កាំបិត ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញ​កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ចំនួន ០១ ។

    យោងតាមការបភ្លឺពីម្តាយជនរងគ្រោះថា មានបាត់ម៉ូតូ HONDA C125ស៊េរី២០២៣ពណ៌ខ្មៅ នោះសមត្ថកិច្ចបានធ្វើការសន្និដ្ឋាន ​ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ) ជនសង្ស័យស្គាល់គ្នានឹងជនរងគ្រោះ ។

    ក្រោយពីកំណត់ជនសង្ស័យ បានកម្លាំងការិ.នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលក្រុងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាប ដល់ភ្នំពេញហើយជនសង្ស័យបានជិះរថយន្តឈ្នួល គោលបំណងគេចទៅខេត្តពោធិសាត់ មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ បានសហការជាមួយស្រុកពញាឮឃាត់ខ្លួនជនសង្ស័យបានឈ្មោះ ពេជ្រ រ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លយនគេ ពិតជាបានចាក់ និងអារ.ក សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ ប្រាកដមែន ។  រីឯម៉ូតូជនរងគ្រោះ ខ្លួនបានយកទៅលក់នៅភ្នំពេញ តែមិនមានអ្នកទិញទុកចោលនៅផ្សារនាគមាស ។ បន្ទាប់ពីស្តាប់ចម្លើយរបស់ជនសង្ស័យ សមត្ថកិច្ចបានន្ត​រកឃើញម៉ូតូ ជនរងគ្រោះ ដែលជនសង្ស័យយកទៅស៊ីគ្រឿង បូមមុខក្រោយ កុងទ័រស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.