Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់ ក្រោយ​ផឹកស្រវឹង​ទាស់ពាក្យសម្តីគ្នា
    សន្តិសុខសង្គម

    មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់ ក្រោយ​ផឹកស្រវឹង​ទាស់ពាក្យសម្តីគ្នា

    November 12, 2023Updated:November 12, 202358 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    មន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើចំនួនមួយគ្រាប់ ក្រោយ​ផឹកស្រវឹងមាន​​ទំនាស់ពាក្យសម្ដីនឹងគ្នា ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ​

    ​មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មន្ត្រី​យោធាដែលប្រើប្រាស់អាវុធខ្លីបាញ់ឡើងលើមួយគ្រាប់ឈ្មោះ ឡោ ប៊ុនភ័ក្រ្ត ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បម្រើការងារនៅ​កងអន្តរាគមន៍លេខ ៧០ នៃកងយុទ្ធពលខេមរៈភូមិន្ទ ។

    ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មន្ត្រីយោធាខាងលើ ​រួមនឹងមិត្តភក្កិម្នាក់ទៀត បានមកលេងផ្ទះឈ្មោះ ផូ កូលាប ភេទស្រីអាយុ ៤៦ ឆ្នាំមានទីលំនៅភូមិឃុំកើតខេត្តខាងលើ។រួចក៏មានការផឹកស៊ីផងដែរ ។ លុះរហូតដល់ម៉ោងជាង ៨យប់ ស្រាប់តែមានទំនាស់ពាក្យសំដីនឹងគ្នា ហើយមន្ត្រី​យោធារូបនោះ ក៏បានដកកាំភ្លើងខ្លីម៉ាក់ រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ជាការគំរាម ធ្វើឲ្យមានការឆោឡោឡើង រួចក៏ត្រូវបានសមត្ថកិច្ចកងរាជវុធហត្ថ ខេត្តធ្វើការឃាត់ខ្លួនយកមកសាកសួរ និងកំពុងបន្តការសាកសួរនៅឡើយ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា នេះ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.