Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បង្រ្កាប​មុខសញ្ញា​ចោរលួចម៉ូតូ​ នៅស្រុកសំរោងទង​ ដកហូត​បានម៉ូតូ មួយគ្រឿង​ត្រឡប់​មកវិញ
    សន្តិសុខសង្គម

    បង្រ្កាប​មុខសញ្ញា​ចោរលួចម៉ូតូ​ នៅស្រុកសំរោងទង​ ដកហូត​បានម៉ូតូ មួយគ្រឿង​ត្រឡប់​មកវិញ

    November 5, 202379 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ស្រាវជ្រាវឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកប៊ីតរបស់ជនរងគ្រោះទុកនៅមុខផ្ទះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំ​ង​វែង ឃុំត្រពាំងគង ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ។

    ជនរងគ្រោះមានឈ្មោះ ​ប៉ា ឆៃណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅនៅភូមិ-ឃុំ កើតហេតុ ។ ​​ចំណែកជនសង្ស័យមានគ្នាពីរនាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ឈ្មោះ សែ គីមម៉េង ហៅអេង ហៅស្រេង ភេទប្រុស អា​យុ ២៥ឆ្នាំ រស់នៅភូមិត្រពាំ​ង​វែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអូសម៉ូតូម៉ាកប៊ីត ពណ៌សលាយក្រហម សេរីឆ្នាំ២០១៩ ពាក់ស្លាក​លេខ កំពង់ស្ពឺ 1U-​4​400 មកទុកមុខផ្ទះ​ ហើយដើរមកក្នុងផ្ទះដើម្បីកឹបសោរទ្វាភ្លាមនោះ ជនសង្ស័យមានគ្នាពីរនាក់ប្រុស ជិះម៉ូតូ ​១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ម្នាក់ស្លៀ​កខោខៅប៊យជើងវែង អាវយឺតដៃវែង ចុះពីម៉ូតូ​ដើរមកលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង​ ។

    ក្រោមបញ្ជាផ្ទាល់​ដឹកនាំ ​និងចង្អុលការផ្ទាល់ពី​លោ​កឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់ស្ពឺ​ នគរបាល​ស្រុក​សំរោងទង​ ចំណា​ត់ការ​បញ្ជាតាមប្រព័ន្ធ​បញ្ជាទាក់ទងរបស់សមត្ថកិច្ចនគរបា​លប​ន្ទាន់​ (​ hotline SS )​​ នៅវេលាម៉ា​ងប្រមាណ ១១និង​៣​០នាទី រយៈ​ពេល​ ៦០នាទី​ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុ​កសហការជាមួយប៉ុស្ដិ៍ត្រពាំងគង និងប៉ុស្ដិ៍រលាំង​គ្រើ​ល​ បានឃាត់ឈ្មោះ​ សែ គីមម៉េង ដកហូតម៉ូតូ មួយគ្រឿង ម៉ា​កប៊ីត ពណ៌ស ក្រ​ហម សេរីឆ្នាំ២​០​១៩ ជាម៉ូតូរបស់ជនរងគ្រោះ​។

    នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាដកមែន រីឯបក្សពួកម្នាក់​ទៀតបានរត់គេចខ្លួន ។ ករណីខាងលើ​សមត្ថកិច្ច​ជំនាញបានធ្វើការសា​ក​សួរ និងកសាងសំណុំរឿងបញ្ជូនទៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ចាត់ការតាមនីតិវិធី ។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.