Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    អតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិត បច្ចុប្បន្នមានសុខភាពល្អធម្មតា

    December 21, 2023No Comments

    លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិត នៃសំណុំរឿង ០០២/០២ របស់សាលាក្តីខ្មែរក្រហម ​បច្ចុប្បន្ន លោកស្ថិតនៅក្នុងវ័យចំណាស់ ហើយមានសុខភាពល្អធម្មតា ។

    លោក ខៀវ សំផន ត្រូវបានសាលាក្តីខ្មែរក្រហម កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ​កំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តកណ្តាល ។ លោកត្រូវបានដាក់ឱ្យនៅអគារដាច់ដោយឡែក និងទទួលមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ និងមានសុខភាពធម្មតា តាមវ័យរបស់គាត់ ។

    គួររម្លឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្សអ្នកជាប់ឃុំ និងអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ នៅពន្ធនាគារខេត្តកណ្តាលផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏​បានក្រើនរម្លឹកដល់មន្ត្រីពន្ធនាគារត្រូវប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្សនិងជៀងវាងការប្រើហឹង្សាឬទារុណកម្មលើអ្នកជាប់ឃុំ ៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.