Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    លោក ម៉ឹង យូឡេង ផ្លាស់ទៅខេត្តព្រះសីហនុ, លោក បូរី វង្សសានិត្យ ចូលកាន់តំណែងថ្មី

    February 11, 2025Updated:February 11, 2025No Comments

    កាលពីរសៀល​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានរៀបចំពិធីផ្ទេរ និងប្រកា​សចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដោយលោក បូរី វង្សសានិត្យ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានមន្ទីរ ជំនួសលោក ម៉ឹង យូឡេង ដែលបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរសាធារណការ ​ខេត្តព្រះសីហនុ។

    ពិធីនេះ ប្រព្រឹត្តឡើងក្រោម​អធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តកណ្ដាល។

    ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់បានអបអរសាទរ និងផ្តល់អនុសាសន៍ដល់ប្រធានមន្ទីរថ្មី ដើម្បីបន្តអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តឲ្យមានប្រសិទ្ធភាព និងប្រយោជន៍ចំពោះប្រជាពលរដ្ឋ ៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.