Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ប្រធានមន្ទីរសុរិយោដីខេត្តកែប បំភ្លឺជុំវិញការលើកឡើងរបស់ពលរដ្ឋដែលថា ដីព្រែកមួយកន្លែង ​នៅស្រុកដំណាក់ចង្អើរ កំពុងរងការទន្ទ្រានពីសំណាក់ឈ្មួញមានលុយ មានអំណាច

    November 17, 2023No Comments

    ក្រោយពីអង្គភាពសារព័ត៌មាន The Real News បានចុះផ្សាយនូវការលើកឡើងរបស់ប្រជាពលរដ្ឋថា ដីព្រែកមួយកន្លែង នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ​កំពុងរងការទន្ទ្រាន និងបំផ្លាញយ៉ាងអនាធិបតេយ្យពីសំណាក់ឈ្មួញមានលុយ មានអំណាច មួយកក្ដាប់តូចយកធ្វើជាកម្មសិទ្ធិនោះ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក និម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកែប បានចេញមកធ្វើការបកស្រាយបំភ្លឺ និងច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ។ លោកបានបញ្ជាក់​ថា ទីតាំងដីខាងលើ ជាកម្មសិទ្ធិរបស់ឯកជន និងមានវិញ្ញាបណ្ណប័ត្រសម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ ។

    ទាក់ទិននឹងករណីនេះ បើយោងតាមអនុក្រឹត្យ លេខ ២៥៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ពិតជាបានសម្រេចកាត់ឆ្វៀលដីទំហំ ៧៦៥.០០០ម៉ែត្រករ៉េ មានទីតាំងស្ថិតនៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០២២ និងដែនព្រៃលិចទឹក ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ហើយផ្តល់សិទ្ធិជាកម្មសិទ្ធិ ជូនឈ្មោះ អ៊ុក ត្រេវ តំណាងប្រជាពលរដ្ឋចំនួន ៣២គ្រួសារ ពិតប្រាកដមែន ។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.