Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ទីតាំងមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ សង្ស័យលួចបង្កប់ល្បែងស៊ីសងប្រភេទកាស៊ីណូ ខណៈអាជ្ញាធរឆ្លើយថាមិនមាន

    January 23, 2024Updated:January 23, 2024No Comments

    សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ទីតាំងមួយកន្លែង យីហោ «ហ័ង ស៊ឹហូលីដេ» ​ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុង​បង្កប់ទៅដោយល្បែងស៊ីសងប្រភេទកាស៊ីណូ ហើយនៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមាន​ជនជាតិចិនជាច្រើននាក់ បានសម្រុកចូលលេងកម្សាន្តយ៉ាងសប្បាយ ហាក់មិនញញើតនឹងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ ។

    ប្រជាពលរដ្ឋបានលើកឡើងថា មិនមែនមានតែទីតាំងមួយហ្នឹងទេ គឺនៅមានទីតាំងជាច្រើនទៀតនៅក្នុងខណ្ឌចំការមន ដែលកំពុងបង្កប់ល្បែងស៊ីសងរបៀបនេះ ។

    ទាក់ទិននឹងសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនេះ នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះដែរ គេ​សង្កេតឃើញវត្តមានមេភូមិ និង​កម្លាំងរដ្ឋបាលខណ្ឌចម្ការមន ​បានចុះទៅដល់ទីតាំងខាងលើ និងបានឆ្លើយប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មានថា មិនមានបង្កប់ល្បែងស៊ីសងដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ ។

    ទោះជាយ៉ាងណា ពលរដ្ឋនៅតែសំណូមពរយ៉ាងទទូចដល់ ​អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ពិសេស លោកអភិបាលខណ្ឌចំការមន មេត្តាចាត់វិធានការចុះបង្ក្រាបទីតាំងខាងលើ ក៏ដូចជាបណ្តាទីតាំងផ្សេងទៀតឲ្យមានប្រសិទ្ធភាពផង ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.