Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ដេប៉ូខ្សាច់ «ជា ហ៊ីម» និងដេប៉ូខ្សាច់ «មេគង្គ» បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ

    November 19, 2023Updated:November 19, 2023No Comments

    ដេប៉ូខ្សាច់ «ជា ហ៊ីម» និងដេប៉ូខ្សាច់ «មេគង្គ» នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ​ជាពិសេស ធ្វើឱ្យជន់លិចដំណាំរបស់ពួកគាត់ រយៈពេលជាងមួយឆ្នាំមកហើយ រហូតមកដល់ពេលនេះ ម្ចាស់ដេប៉ូខ្សាច់ទាំងពីរខាងលើ គ្មានទំនួលខុសត្រូវសងសំណងផលប៉ះពាល់ ដូចការសន្យានោះទេ ។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ។

    ពាក់ព័ន្ធនឹងករណីនេះ អង្គភាពសារព័ត៌មាន The Real News មិនទាចទំនាក់ទំនងសុំការបកស្រាយពីម្ចាស់ដេប៉ូខ្សាច់ទាំងពីរខាងលើនេះបានទេ ។ រីឯលោក សែត វន្នី ចៅសង្កាត់សិត្បូ ភ្នាក់ងារយើងបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទចូល តែមិនមានអ្នកលើកទទួល ។

    ចំណែកលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ ភ្នាក់ងារយើងបានទំនាក់ទំនង​នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ ប៉ុន្តែលោកឆ្លើយថា ជាប់រវល់មកបុណ្យកឋិន ។ អង្គភាពយើង នឹងរង់ចាំទទួលការបកស្រាយ រៀងរាល់ម៉ោងធ្វើការ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.