Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធ​ករណីបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តរបស់អ្នកដ៏ទៃ

    November 10, 2023No Comments

    ព្រះសីហនុ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ​ស្រាវជ្រាវឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើឲ្យខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។

    ការឃាត់ខ្លួននេះ ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ដែលបានប្តឹងមកការិយាល័យព្រហ្មទណ្ឌ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។

    ជនសង្ស័យទាំងពីរនាក់ខាងលើ ទី១‑ឈ្មោះ ខេង សុខុម ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ឡុញ សុខហេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាញ ទីលំនៅបច្ចុប្បន្នភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។ ​​

    បើតាមមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបាន​ឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ដោយមានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានចុះទៅចំណុចក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងកើតហេតុ ក្នុងនោះកម្លាំងជំនាញបាននាំខ្លួនមនុស្ស ចំនួន០២នាក់ ខាងលើមកសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

    ក្រោយពីបានធ្វើការស្តាប់ចម្លើយរបស់ដើមបណ្តឹង ឯកសារភស្តុតាងទាក់ទងនឹងការកាន់កាប់លើទីតាំងដី ព្រមទាំងបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរខាងលើ មានភាពស៊ីសង្វាក់គ្នាថា៖ ពួកខ្លួនពិតជាបានយកគ្រឿងចក្រទៅវាយកម្ទេចរបងនៅទីតាំងកន្លែងកើតហេតុនោះពិតប្រាកដមែន និងបានសាងសង់របងថ្មីលើទីតាំងខាងលើផងដែរ ហើយពួកខ្លួនធ្វើតាមការបញ្ជា និងចង្អុលបង្ហាញពីមេរបស់ខ្លួនឈ្មោះ ហង្ស បូរី ភេទស្រី ជនជាតិខ្មែរ និងឈ្មោះ ហោ សុខជា ភេទប្រុស ជនជាតិខ្មែរ ហើយការវាយនេះពួកខ្លួនពុំមានឯកសារណាមួយដែលបញ្ជាក់ពីកម្មសិទ្ធរបស់ឈ្មោះ ហង្ស បូរី នោះទេ។ 

    បន្ទាប់ពីបានស្តាប់ចម្លើយ ពិនិត្យឯកសារភស្តុតាង និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតែម្តង ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.