Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់ ៣នាក់ ម៉ូតូ ១៨គ្រឿង និង មាន់ជល់ ២ក្បាល 

    January 31, 2025Updated:January 31, 2025No Comments

    ជនសង្ស័យ ៣នាក់ ដែលញៀនល្បែងជល់មាន រួមនឹងម៉ូតូចំនួន ១៨គ្រឿង មាន់ជល់ ២ក្បាល ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចដីចំការស្វាយ ( ម្ចាស់នៅភ្នំពេញ) ដែលស្ថិតក្នុងភូមិពោធិរលំ ឃុំរកាកោង(២) ស្រុកមុខកំពូល ខេត្តកណ្តាល ។ 

    លោកវរសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ៣នាក់ ខាងលើ ទី១-ឈ្មោះ ឈួន ចាន់នី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម, ទី២-ឈ្មោះ លី សុខពីវ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងទី៣-ឈ្មោះ ស្រេង អូន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិព្រែកផ្ដៅ ឃុំរការកោងទី(១) ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកក្រុមអ្នកលេងជល់មាន់មួយចំនួនទៀតមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។ រីឯវត្ថុតាងចាប់យក រួមមាន៖ មាន់ជល់ចំនួន ២ក្បាល, កន្ត្រកដាក់មាន់ ចំនួន ០៤, ម៉ូតូចំនួន ១៨គ្រឿង, កញ្ចក់ចំនួន០១, ជញ្ជីងថ្លឹងមាន់ ចំនួន០១, សំបកស្កុតរុំមាន់ ជាច្រើនដុំ និងក្រដាសបុង ១ដុំ។

    លោកអធិការបានប្រាប់អោយដឹងទៀតថា ក្រោយទទួលបានព័ត៌មានថា មានការលួចលេងល្បែងស៊ីសងជល់មាន់នៅចំណុចកើតហេតុខាងលើភ្លាម កម្លាំងជំនាញនៃអធិដ្ឋាននគរបាលស្រុក បានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអំពារ និងកម្លាំងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុធ្វើការបង្ក្រាប ដោយឃាត់បានជនសង្ស័យចំនួន ០៣នាក់ រួមនឹងវត្ថុតាងខាងលើ ដោយឡែកក្រុមជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន ។ ក្រោយពីធ្វើការបង្ក្រាបកម្លាំងយើងបានយកជនសង្ស័យ រួមនិងវត្ថុតាងមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.