Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃាត់ខ្លួនក្រុមជំនាញក្លែងបន្លំខ្លួនលួចកាត់ខ្សែរកាបទូរស័ព្ទចំនួនបីនាក់

    April 28, 2024Updated:April 28, 2024No Comments

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន សហការជាមួយកម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច និងប៉ុនប៉ងលួច នៅចំណុចផ្លូវជាតិលេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ប្រតិបត្តិការស្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្តឹងពី ឈ្មោះ កេង សុខឃឿន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ តំណាងសាខាក្រុមហ៊ុនទូរគមនាគមន៍ខេត្តកណ្ដាល ។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.