Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    កំពុងសំងំជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបឃាត់ខ្លួន ២នាក់ ជាមួយថ្នាំ ៧កញ្ចប់

    October 22, 2024No Comments

    ជនសង្ស័យ ២នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនជាមួយ​គ្រឿងញៀន ៧កញ្ចប់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ កាល​ពីវេលាម៉ោង ១១.២៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់  ស្រុកស្អាង ខេត្តកណ្តាល ។

    លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើ ទី១- ឈ្មោះ ណុប​ ឆក ភេទប្រុស អាយុ ៣៥​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ​ មានទីលំនៅក្នុងភូមិទួលស្ពឺ ឃុំ​ តាលន់​ ស្រុកស្អាង ខេត្តកណ្តាល និងទី២-ឈ្មោះ គ្រុយ​ សៀកខៃ ភេទប្រុស អាយុ ៣៤ ឆ្នាំជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង​ ខេត្តកណ្តាល ជនសង្ស័យ វិជ្ជមានសារធាតុញៀនទាំងពីរនាក់ ។ ចំណែកសម្ភារៈ និងវត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន​ ៧កញ្ចប់តូច និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

    លោកអធិការបានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាលន់សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំ ក៏មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កំពុងធ្វើសកម្មភាព នៅទីតាំងកើតហេតុខាងលើ ។ ក្រោយ​ទទួលព័ត៌មានភ្លាម កម្លាំងនគរបាលយើង ក៏បានទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់​ និង​ខាងលើ ​បញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរ ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ​ ណុប​ ឆក​ បាន​សារភាពថា៖ ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះព តជារបស់ខ្លួន​​ប្រាកដមែន ដែល​ទិញពីរបុរសម្នាក់ឈ្មោះ​ ចាន់​ លីន​ ភេទប្រុស អាយុ ៤០ឆ្នាំ ​មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ​ក្នុងមួយកញ្ចប់ធំ តម្លៃ ២៨០.០០០រៀល (ម្ភៃប្រាំបីម៉ីនរៀល) រួចរំលែកជាកញ្ចប់តូចលក់ក្នុងតម្លៃ ១៥.០០០រៀល (មួយម៉ឺនប្រាំពាន់រៀល) ក្នុងមួយកញ្ចប់ និងធ្លាប់លក់ថ្នាំឲ្យទៅឈ្មោះគ្រុយ​ សៀកខៃ​ ដែរ ។​ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចក៏បានបន្តស្វែងរកជនសង្ស័យឈ្មោះ​ ចាន់​ លីន​ ប៉ុន្តែ​ជនសង្ស័យ​បានគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕  

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.