Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    កម្លាំងចម្រុះចុះឃាត់សាឡង់បូមខ្សាច់ ៤គ្រឿង ដែលបូមខុសដែលអាជ្ញាបណ្ណ និងប្រើទុយោធំលើសការកំណត់

    November 22, 2023Updated:November 22, 2023No Comments

    កម្លាំងចម្រុះ​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះធ្វើការឃាត់សាឡង់ បូមខ្សាច់ចំនួន៤ គ្រឿង នៅទន្លេមេគង្គក្រោម​ និងទន្លេបាសាក់​ ដោយសារបូមខុសដែនអាជ្ញាប័ណ្ណ និងប្រើទុយោធំលើសការកំណត់ ។

    សាឡង់បូមខ្សាច់ទាំង ៤គ្រឿង ខាងលើ មួយគ្រឿងស្ថិតនៅទន្លេមេគង្គក្រោម ​ទឹកដីរាជធានីភ្នំពេញ ដែល​បូមខុសដែនអាជ្ញាបណ្ណ និង ៣គ្រឿង ផ្សេងទៀត នៅទន្លេបាសាក់ ​ទឹកដីខេត្តកណ្តាល ដែលជ្រកក្រោមអាជ្ញាបណ្ណសិប្បកម្ម តែការអនុវត្តការបូមប្រើទុយោធំលើសការអនុញ្ញាត និងការដឹកជញ្ជូនចំណុះទូកខុសពីច្បាប់អនុញ្ញាត ។

    តាមមន្រ្តីក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល​ បានឲ្យដឹងថា​ សម្រាប់ម្ចាស់សាឡង់ និងសិប្បកម្ម ទាំងនេះនឹងត្រូវពិន័យតាមច្បាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.