Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    កងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធគ្រឿងញៀន រឹបអូសបានថ្នាំញៀន និងវត្ថុតាងមួយចំនួន

    June 2, 2025Updated:June 2, 2025No Comments

    ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១០:២០ នាទី ព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចទំនប់ប្រឡាយតាហោ ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះមានផ្ទុកសារធាតុញៀនក្នុងទឹកមូត្រ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០២ ឆ្នាំ ពីបទអំពើលួច។ ជនសង្ស័យម្នាក់ទៀតឈ្មោះ វណ្ណ សីហា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះក៏មានផ្ទុកសារធាតុញៀនក្នុងទឹកមូត្រ និងធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញចំនួន ០៦ ខែ ពីបទប្រើប្រាស់នូវសារធាតុញៀន (ម៉ាទឹកកក)។

    វត្ថុតាងដែលចាប់យករួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣ គ្រឿង, ប្រាក់រៀលចំនួន ២១,០០០ រៀល (ពីរម៉ឺនមួយពាន់រៀល), និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋថា នៅចំណុចខាងលើមានករណីជួញដូរគ្រឿងញៀន កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ០៦ នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក នុត ចន្ថា មេបញ្ជាការរងស្រុក បានចុះទៅដល់ចំណុចកើតហេតុ។ កម្លាំងបានប្រទះឃើញជនសង្ស័យទាំង ០២ នាក់ខាងលើ កំពុងអង្គុយនៅក្នុងផ្ទះ ទើបសមត្ថកិច្ចហៅសួរនាំ។ ស្រាប់តែជនសង្ស័យឈ្មោះ ជុំ វាសនា បានទុកថ្នាំញៀនចោលទៅលើអង្រឹងចំនួន ០៣ កញ្ចប់។ ភ្លាមនោះ សមត្ថកិច្ចបានប្រទះឃើញ ដកហូតយកមករក្សាទុកបណ្ដោះអាសន្ន និងបានហៅជនសង្ស័យទាំង ០២ នាក់ខាងលើមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បន្តតាមនីតិវិធី។

    ក្រោយពេលសាកសួររួច ជនសង្ស័យឈ្មោះ ជុំ វាសនា បានឆ្លើយសារភាពប្រាប់ជំនាញថា កាលពីវេលាម៉ោង ០៩:០០ នាទី ព្រឹកថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកគុបមូល ពណ៌ប្រផេះគ្មានស្លាកលេខតែម្នាក់ឯងទៅទិញថ្នាំញៀនពីបុរសម្នាក់ឈ្មោះ រ័ត្ន អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅទំនប់ឆ្កែឆ្កួត ស្ថិតនៅក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន ០៣ កញ្ចប់ តម្លៃ ៤០,០០០ រៀល (បួនម៉ឺនរៀល) ដើម្បីលក់បន្តនិងប្រើប្រាស់ខ្លួនឯង។

    បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តតាមនីតិវិធី។

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.