Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសជាមុខសញ្ញាចាស់ ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួន ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គ្រឿងញៀន
    សន្តិសុខសង្គម

    បុរសជាមុខសញ្ញាចាស់ ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួន ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

    June 23, 202516 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល: កម្លាំងនគរបាលក្រុងអរិយក្សត្រ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៥:១០នាទីរសៀល ថ្ងៃទី២៣ មិថុនា ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅខ្ទមស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។

    ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ទី យៀន (ប្រុស, ៤៧ឆ្នាំ) មុខរបរមិនពិតប្រាកដ រស់នៅភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។ ជនសង្ស័យរូបនេះ ត្រូវបានធ្វើតេស្តទឹកនោម ហើយលទ្ធផលគឺវិជ្ជមាន (+) សារធាតុញៀន។

    សមត្ថកិច្ចបានបន្តថា ជនសង្ស័យរូបនេះកន្លងមកជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាររួចមកហើយ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ លុះនៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សារិកាកែវថា ជនសង្ស័យកំពុងប្រើប្រាស់គ្រឿងញៀន។ កម្លាំងប៉ុស្តិ៍ក៏បានទៅដល់កន្លែងកើតហេតុ និងប្រទះឃើញជនសង្ស័យកំពុងប្រើប្រាស់គ្រឿងញៀន រួចក៏បានឃាត់ខ្លួន និងត្រួតពិនិត្យ។

    រីឯវត្ថុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុប ០១កញ្ចប់តូច ទម្ងន់ ០,០៣ក្រាម និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទី យៀន បានសារភាពថា ថ្នាំញៀន ០១កញ្ចប់នេះ គឺខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ក្នុងតម្លៃ ២០.០០០រៀល នៅចំណុចផ្លូវកំពង់សំណាញ់ ក្រុងតាខ្មៅ ដើម្បីយកមកជក់។

    បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.