Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ថ្នាក់ដឹកនាំខេត្តកណ្តាល អំពាវនាវប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងជំរុញអាជ្ញាធរក្រុងតាខ្មៅពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ
    ព័ត៌មានជាតិ

    ថ្នាក់ដឹកនាំខេត្តកណ្តាល អំពាវនាវប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងជំរុញអាជ្ញាធរក្រុងតាខ្មៅពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ

    June 10, 20256 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមតាមដានព័ត៌មាន និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះឲ្យបាន ក៏ដូចជាជួយគាំទ្រដល់កងទ័ពជួរមុខទាំងសម្ភារៈ ថវិកា និងស្មារតីតាមលទ្ធភាពរៀងៗខ្លួន។

    ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងតាខ្មៅ ដែលបានរៀបចំឡើងនៅសាលាក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

    ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុងតាខ្មៅ ឲ្យបន្តយកចិត្តទុកដាក់ និងមានវិធានការតឹងរឹងដើម្បីបង្ក្រាបបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់។ អាជ្ញាធរក្រុងក៏ត្រូវបន្តខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្រុង ឲ្យកាន់តែមានសោភ័ណភាព និងមានរបៀបរៀបរយ ព្រមទាំងមានវិធានការទប់ស្កាត់ និងលុបបំបាត់រាល់ការសាងសង់សំណង់មិនរៀបរយលើចិញ្ចើមផ្លូវ។

    ចំពោះបញ្ហាអនាម័យបរិស្ថាន ឯកឧត្តមអភិបាលខេត្តបានស្នើឲ្យអាជ្ញាធរក្រុងតាខ្មៅ ខិតខំប្រមូលសំរាមឲ្យអស់ពីក្នុងក្រុង និងធ្វើវេទិកាជាមួយប្រជាពលរដ្ឋពាក់ព័ន្ធការកំណត់តម្លៃសេវាប្រមូលសំរាម ដោយមិនត្រូវយកការងារនេះធ្វើអាជីវកម្មឡើយ។ ការប្រមូលសេវាសំរាមនេះ គឺក្នុងគោលដៅជួយផ្ដល់លទ្ធភាពដល់ក្រុងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលសំរាមបានល្អប្រសើរតែប៉ុណ្ណោះ ហើយឯកឧត្តមក៏បានលើកទឹកចិត្តឲ្យមន្ត្រីរាជការធ្វើជាគំរូក្នុងការផ្ដល់សេវាសំរាមនេះមុនប្រជាពលរដ្ឋ។

    នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការអបអរសាទរចំពោះការចូលកាន់មុខតំណែងអភិបាលរងក្រុងថ្មី រួមទាំងបានស្នើដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ឲ្យគាំទ្រដល់អភិបាលរងក្រុងថ្មី។ ឯកឧត្តម ក៏បានជំរុញដល់លោកអភិបាលរងក្រុងដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ត្រូវស្វែងយល់អំពីច្បាប់នានា រៀនសូត្រពីការងារជាក់ស្ដែង និងរៀនសូត្រពីចាស់ទុំដើម្បីធ្វើឲ្យការងារទទួលបានជោគជ័យកាន់តែប្រសើរឡើង។

    សូមជម្រាបថា លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ និងលោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ត្រូវបានប្រកាសផ្ទេរភារកិច្ចឲ្យចូលកាន់មុខតំណែងជាអភិបាលរងក្រុងតាខ្មៅ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.