Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ផឹកស៊ីអស់សាច់ក្លែម បែកគំនិតលួចទាអ្នកស្រុក! ក្រុមក្មេងទំនើង ៥នាក់ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ក្នុងនោះសុទ្ធតែជាមុខសញ្ញាចាស់
    សន្តិសុខសង្គម

    ផឹកស៊ីអស់សាច់ក្លែម បែកគំនិតលួចទាអ្នកស្រុក! ក្រុមក្មេងទំនើង ៥នាក់ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ក្នុងនោះសុទ្ធតែជាមុខសញ្ញាចាស់

    June 6, 202511 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើងចំនួន ៥នាក់ ដែលសុទ្ធសឹងតែជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចសត្វទាអ្នកស្រុកដើម្បីយកមកធ្វើជាសាច់ក្លែម ក្រោយផឹកស្រាអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីទាបភ្លឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ត្រី ហាក់ ប៊ុនធិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យិន សុភាព ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជួលម៉េក្រូ មានទីលំនៅភូមិ សង្កាត់កើតហេតុ។

    ចំណែកក្រុមជនសង្ស័យទាំង ៥នាក់ រួមមាន៖ ឈ្មោះ មាស រ៉ាឌី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ម៉ៅ វ័ន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ (អ្នកទាំង២នាក់នេះ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ), ឈ្មោះ សុខ សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ, និងឈ្មោះ ឃន រិទ្ធីចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ជនសង្ស័យទាំង ៥នាក់ នេះ សុទ្ធតែគ្មានមុខរបរពិតប្រាកដ។

    វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ ២គ្រឿង (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) គឺម៉ាក Honda Beat ពណ៌ស ស្លាកលេខភ្នំពេញ1GG-4876** និងម៉ូតូម៉ាក Suzuki Nex ពណ៌ស ក្រហម ស្លាកលេខកំពង់ចាម1T-3506, រួមទាំងសត្វទាងាប់ ១ក្បាល (ជារបស់ជនរងគ្រោះ)។

    លោកនាយប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យទាំង ៥នាក់ នេះ គឺជាមុខសញ្ញាចាស់ធ្លាប់ប្រើអំពើហិង្សាវាយតប់គ្នា មានរបួសស្នាម និងលួចយ៉ាងសកម្មនូវមាន់ ទា ក្ងាន របស់ប្រជាពលរដ្ឋ យកទៅលក់នៅផ្សារតាខ្មៅ ដែលសមត្ថកិច្ចតាមស្រាវជ្រាវជាយូរមកហើយ។ នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យទាំង ៥នាក់ បាននាំគ្នាអង្គុយផឹកស្រាបៀនៅខាងមុខហាងឡាយអិន ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ លុះមកដល់វេលាកើតហេតុខាងលើ ដោយអស់សាច់ក្លែម ជនសង្ស័យទាំង ៥នាក់ ក៏បែកគំនិតជិះម៉ូតូធ្វើសកម្មភាពដើររកសាច់ក្លែម។ លុះជិះម៉ូតូមកដល់ផ្ទះជនរងគ្រោះឈ្មោះ យិន សុភាព នៅសង្កាត់ស្វាយរលំ ក្រុមជនសង្ស័យក៏បាននាំគ្នាលួចសត្វទាបាន ១ក្បាល ហើយនាំគ្នាជិះម៉ូតូគេចខ្លួន។ តែសំណាងមិនល្អ ពួកគេក៏បានជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍ស្វាយរលំ ហើយត្រូវបានឃាត់ខ្លួនតែម្តង។

    តាមការសាកសួរ ជនសង្ស័យទាំង ៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពលួចសត្វទា ១ក្បាល របស់ប្រជាពលរដ្ឋពិតប្រាកដមែន។

    ក្រោយដឹងដំណឹងថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៥នាក់ នេះ ទាំងជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានស្នើសុំសមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង ៥នាក់ នេះ ទៅតុលាការវិនិច្ឆ័យទោសតាមមាត្រាច្បាប់ផងចុះ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.