Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » នគរបាលក្រុងតាខ្មៅ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសបានថ្នាំញៀនមួយចំនួន
    សន្តិសុខសង្គម

    នគរបាលក្រុងតាខ្មៅ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសបានថ្នាំញៀនមួយចំនួន

    June 4, 20254 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីសម្របសម្រួល និងផ្ដល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសបានវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២១:០០នាទីយប់ នៅចំណុចផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួនមាន៖ ឈ្មោះ ឈៀង ឡៃគា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន), ឈ្មោះ សៃនី គ្រីយ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន), និងឈ្មោះ សុះ កៃ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន)។

    វត្ថុតាងដែលចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៤កញ្ចប់ ទម្ងន់ថ្នាំ ០,៤២ក្រាម, សម្ភារៈប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនបានចេញល្បាតដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ឈៀង ឡៃគា កំពុងដើរនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយមានការសង្ស័យ កម្លាំងនគរបាលក៏ធ្វើការឃាត់សួរនាំ និងឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៤កញ្ចប់ ដែលជនសង្ស័យបានកាន់នៅដៃខាងស្ដាំ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈៀង ឡៃគា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ៤កញ្ចប់ ដែលសមត្ថកិច្ចរកឃើញនៅក្នុងដៃរបស់ខ្លួននោះ ពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ឈ្មោះ សៃនី គ្រីយ៉ា អាយុ ៣៣ឆ្នាំ ក្នុងតម្លៃ ៣០.០០០រៀល (បីម៉ឺនរៀល) ដើម្បីយកទៅប្រើប្រាស់។

    ដោយមានការសម្របសម្រួលពីលោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញារង តាមរយៈតេឡេក្រាមលេខ ០៧៨ ៧៦៨ ៩៩៩ នៅវេលាម៉ោង ២១:១៩នាទីយប់ លោកអធិការបានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បន្តចុះទៅដល់ផ្ទះឈ្មោះ សៃនី គ្រីយ៉ា។ ពេលទៅដល់ ក៏ឃើញឈ្មោះ សៃនី គ្រីយ៉ា និងឈ្មោះ សុះ កៃ កំពុងអង្គុយនៅលើផ្ទះ។ កម្លាំងនគរបាលក៏បានសួរនាំ និងឆែកឆេរ រកឃើញសម្ភារៈប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានសារភាពថា សម្ភារៈប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀននោះ ពិតជារបស់ខ្លួនទុកសម្រាប់វេចខ្ចប់គ្រឿងញៀនពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.