Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារម្នាក់ ប៉ុនប៉ងលួចទូកស្មាច់ត្រូវម្ចាស់ទាន់ និងត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងតាខ្មៅ

    June 4, 2025No Comments

    ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពប៉ុនប៉ងលួចទូកស្មាច់របស់អ្នកភូមិ ហើយត្រូវម្ចាស់ទូកប្រទះឃើញទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩:០០ នាទីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ័យ ណាត ភេទស្រី អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរយាមដីឲ្យគេ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ ងួន ប៊ុនថាល់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០១ ឆ្នាំ ពីករណីគ្រឿងញៀន ហើយលទ្ធផលធ្វើតេស្តរកសារធាតុញៀនក៏បង្ហាញថាវិជ្ជមាន (+)។ វត្ថុតាងដែលចាប់យកបានគឺ កាំបិតប៉័ងតោចំនួន ០១ ដើម (ជារបស់ជនសង្ស័យ)។

    សមត្ថកិច្ចបានបន្តឲ្យដឹងថា នៅវេលាកើតហេតុ ជនសង្ស័យបានកាន់កាំបិតដើររកឃ្មុំ។ នៅពេលដើរដល់មាត់ច្រាំងទន្លេ ក៏ស្រាប់តែឃើញទូកស្មាច់ពណ៌ទឹកសមុទ្រមួយ ដោយមិនឃើញមានម្ចាស់នៅក្បែរ។ ជនសង្ស័យក៏បានឡើងជិះ ហើយចាប់ផ្ដើមស្តាទឹកចេញពីទូក។ គាប់ជួនពេលនោះ ម្ចាស់ទូកបានមកទាន់ ក៏បានឃាត់ខ្លួនជនសង្ស័យ រួចរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍សិត្បូ ឲ្យចុះមកនាំខ្លួនជនសង្ស័យយកទៅសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ងួន ប៊ុនថាល់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងលួចទូកស្មាច់របស់ជនរងគ្រោះខាងលើប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.