Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    តាមដានជាង ២សប្តាហ៍! កងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន រឹបអូសបានម៉ាទឹកកក ៥កញ្ចប់

    May 23, 2025No Comments

    កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានបើកប្រតិបត្តិការតាមដានជាង ២សប្តាហ៍ មុននឹងឈានដល់ការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ម៉ាទឹកកក) ដោយជោគជ័យ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៣:១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ងួន ពុធី ហៅក្រៅ ហេវ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅផ្ទះភួល ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន៖ ១. ថ្នាំញៀនប្រភេទក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ៥កញ្ចប់តូច។ ២. ទូរសព្ទដៃ ១គ្រឿង ម៉ាក HUAWEI ពណ៌សលាយទឹកប្រាក់។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៣៧នាទី កងរាជអាវុធហត្ថក្រុងតាខ្មៅបានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរសព្ទបន្ទាន់ No Drug លេខ ១៣៧៧/១៣៧៨/១៣៧៩ អំពីសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចផ្លូវបេតុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ។

    បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅសរុប ៨នាក់ រួមជាមួយរថយន្ត ១គ្រឿង និងម៉ូតូ ២គ្រឿង ដឹកនាំដោយលោក ជា សុរក្សា អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុងតាខ្មៅ រួមនឹងមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ បានដាក់ពង្រាយកម្លាំងចុះឃ្លាំមើលសកម្មភាពជនសង្ស័យ។ ការតាមដាន និងស៊ើបអង្កេតនេះ បានបង្ហាញឲ្យឃើញថា ពិតជាមានសកម្មភាពជួញដូរគ្រឿងញៀនប្រាកដមែន។

    រហូតដល់វេលាម៉ោង ១៣:១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចក៏បានសម្រេចចិត្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ងួន ពុធី ម្នាក់ រួមជាមួយវត្ថុតាងដូចបានរៀបរាប់ខាងលើ។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់នៅកងរាជអាវុធហត្ថក្រុងតាខ្មៅ។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.