Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ញៀនថ្នាំហើយធ្លាប់ជាប់គុក! យុវជនម្នាក់ដុតកាតសាកថ្មឡានគេ ហើយគំរាមដុតឡានចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងតាខ្មៅ
    សន្តិសុខសង្គម

    ញៀនថ្នាំហើយធ្លាប់ជាប់គុក! យុវជនម្នាក់ដុតកាតសាកថ្មឡានគេ ហើយគំរាមដុតឡានចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងតាខ្មៅ

    May 22, 20256 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា និងគំរាមកំហែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ វឿន ស្រីតូច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ ជឿប បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-សង្កាត់កើតហេតុជាមួយគ្នា។ គួរ​បញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលម្តងរួចមកហើយ ករណីលួច ហើយពេលធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន (+)។

    វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន កាតសម្រាប់ដោតសាកថ្មរថយន្តម៉ាក BYD ពណ៌ខ្មៅ ឆេះខ្លោចបន្តិចចំនួន ១ (របស់ជនរងគ្រោះ) និងដែកដេះពណ៌ក្រហម ១ (របស់ជនសង្ស័យ)។

    អំពីអង្គហេតុ សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យប្រហែលជាបានប្រើប្រាស់គ្រឿងញៀន រួចបានទៅយកកាតសម្រាប់សាកថ្មរថយន្តម៉ាក BYD ពណ៌ខ្មៅ របស់ជនរងគ្រោះទៅដុតចោល។ ពេលឃើញដូចនេះ ជនរងគ្រោះបានទៅសុំវិញ ប៉ុន្តែជនសង្ស័យមិនបានឲ្យឡើយ ព្រមទាំងយកទៅដុតចោលបណ្តាលឲ្យឆេះអស់បន្តិច ហើយបាននិយាយគំរាមថា “លើកនេះដុតកាតលើកក្រោយដុតឡានចោលតែម្តង”។ ក្រោយកើតហេតុរួច ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរ ដើម្បីឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី។

    តាមការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជឿប បញ្ញា បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន រួចហើយបានទៅយកកាតសម្រាប់ដោតសាកថ្មរថយន្តអគ្គិសនីម៉ាក BYD ពណ៌ខ្មៅ របស់ជនរងគ្រោះទៅដុតចោល និងគំរាមដុតរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.