Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ប៉ះដៃចង្កូតម៉ូតូមិនស្គាល់ម៉ាក! បុរសម្នាក់រងរបួសធ្ងន់ ក្រោយម៉ូតូបុកគម្របលូ នៅក្រុងតាខ្មៅ

    May 22, 2025No Comments

    បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយម៉ូតូ ដែលបណ្ដាលឱ្យម៉ូតូមួយគ្រឿងទៅបុកគម្របលូ នៅលើកំណាត់ផ្លូវជាតិលេខ ២១A ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១:៥០នាទី។

    របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងកើតហេតុគឺត្រង់ចំណុចខាងមុខពេទ្យធ្មេញ ប៉ូរ៉ា ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IH-2868 បើកបរដោយឈ្មោះ វ៉ែន សារឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក វ៉ែន សារឿន បានពាក់មួកសុវត្ថិភាព ប៉ុន្តែម៉ូតូរបស់គាត់គ្មានកញ្ចក់មើលក្រោយឡើយ។

    សភាពនៃរឿងហេតុបានបន្តថា លោក វ៉ែន សារឿន បានបើកបរម៉ូតូមានទិសដៅពីជើងទៅត្បូង។ ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានប៉ះដៃចង្កូតជាមួយម៉ូតូ ១គ្រឿងទៀតមិនស្គាល់ម៉ាក ដែលកំពុងបើកនៅខាងមុខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ បន្ទាប់ពីប៉ះដៃចង្កូត ម៉ូតូម៉ាក HONDA DREAM ក៏បានរ៉េចង្កូតទៅបុកគម្របលូដែលនៅខាងស្តាំដៃតែម្តង។

    ករណីគ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកបើកម៉ូតូម៉ាក HONDA DREAM ឈ្មោះ វ៉ែន សារឿន រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះ រថយន្តសង្គ្រោះរបស់មន្ទីរបង្អែកជ័យជំនះបានដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែកអ្នកបើកម៉ូតូមិនស្គាល់ម៉ាកបានបើកចេញពីកន្លែងកើតហេតុបាត់តែម្តង។ ម៉ូតូរបស់ជនរងគ្រោះរងការខូចខាតស្រាល។

    សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាក HONDA DREAM បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងមិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខឲ្យបានច្បាស់លាស់ ទើបបណ្ដាលឲ្យទៅប៉ះដៃចង្កូតជាមួយម៉ូតូមិនស្គាល់ម៉ាក រួចខ្ទាតទៅបុកគម្របលូតែម្តង។ ចំពោះមធ្យោបាយខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.