Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឱ្យខូចខាតជិត ១០ម៉ឺនដុល្លារ គ្មានមនុស្សរងរបួស

    May 22, 2025No Comments

    កណ្តាល ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង រងការឆាបឆេះយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យខូចខាត និងបាត់បង់ទ្រព្យសម្បត្តិសរុបជិត ១០ម៉ឺនដុល្លារ ក្នុងហេតុការណ៍អគ្គិភ័យមួយ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ករណីនេះត្រូវបានសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយជាសំណាងល្អ មិនបានបង្កឱ្យមានអ្នករងរបួសនោះទេ។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០០:៣០នាទី នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥។ ផ្ទះដែលរងការឆាបឆេះរួមមាន៖

    • ផ្ទះចំនួន ២ខ្នង ខូចខាតទាំងស្រុង ដែលមានទំហំ 5m x 20m ធ្វើពីជញ្ជាំងថ្ម ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់លោក សួង ស៊ីថុល ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ម៉ូតូ ៣គ្រឿង ទូរទស្សន៍ ១គ្រឿង ទូរស័ព្ទ ៨គ្រឿង កង់អាគុយ ១គ្រឿង និងសម្ភារៈលក់ដូរជាច្រើនទៀត សរុបប៉ាន់ស្មានទឹកប្រាក់ប្រមាណ ៧០.០០០ដុល្លារ។
    • ផ្ទះចំនួន ១ខ្នង ខូចខាតប្រហែល ៣០% ដែលមានទំហំ 5m x 20m ធ្វើពីជញ្ជាំងថ្ម ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់លោកស្រី គន់ ស៊ីម ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទ្រព្យសម្បត្តិដែលខូចខាតរួមមាន ទូរទស្សន៍ ១គ្រឿង ទូរទឹកកក ១គ្រឿង និងសម្ភារៈលក់ដូរម៉ាត ២៥០០រៀល សរុបប៉ាន់ស្មានទឹកប្រាក់ប្រមាណ ៣០.០០០ដុល្លារ។

    ប្រតិបត្តិការពន្លត់អគ្គិភ័យត្រូវបានដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដោយមានការចូលរួមសហការពីកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ប្រជាការពារ និងប្រជាពលរដ្ឋសរុប ៧៨នាក់។ សម្រាប់ប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ត្រូវបានប្រើប្រាស់ ដោយក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ២គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន (កម្លាំង ៣៥នាក់) និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ១គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន (កម្លាំង ២នាក់)។

    អគ្គិភ័យត្រូវបានគ្រប់គ្រង និងរលត់ទៅវិញ ១០០% នៅវេលាម៉ោង ០៤:៤០នាទី នាថ្ងៃដដែល។ សមត្ថកិច្ចបានធ្វើសេចក្តីសន្និដ្ឋានថា ករណីឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះរបស់ម្ចាស់ឈ្មោះ សួង ស៊ីថុល។ គួរ​បញ្ជាក់ថា អគ្គិភ័យនេះមិនបានបង្កឱ្យមានអ្នករងរបួសនោះទេ។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.