Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឆ្មក់បង្ក្រាបមុខសញ្ញាគ្រឿងញៀននៅស្រុកស្អាង ឃាត់ខ្លួនបាន ០២នាក់ រួមទាំងថ្នាំញៀន

    May 16, 2025No Comments

    កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្ដាល បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

    ជនសង្ស័យទាំង០២នាក់មានឈ្មោះ ទិត្យ រិទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលទាំង០២នាក់មានទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ការបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:៣០ នាទី។

    មុនពេលឈានដល់ការឃាត់ខ្លួននេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យទាំង០២នាក់កំពុងជិះម៉ូតូដោយមានការសង្ស័យ។ សមត្ថកិច្ចបានឃាត់សួរនាំ និងធ្វើការត្រួតពិនិត្យ។ តាមរយៈការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញ និងដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វតាមីន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច ទម្ងន់ ០,៥២ក្រាម, ម៉ូតូ០១គ្រឿងម៉ាក Suzuki Lets (ស្លាកលេខ កណ្ដាល 1X-1725) និងទូរសព្ទ០១គ្រឿងម៉ាក Nokia។

    ក្រោយការឃាត់ខ្លួន និងធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនក្នុងខ្លួន (+) លើជនសង្ស័យទាំង០២នាក់ នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា ថ្នាំញៀនដែលរកឃើញ គឺជារបស់ពួកគេពិតប្រាកដមែន ដែលពួកគេបានទិញពីបុរសម្នាក់ឈ្មោះ យ៉េ សុបិន នៅភូមិព្រែកតាជ័រ ក្នុងតម្លៃ ១០០០០០រៀល ដើម្បីយកមករំលែកលក់បន្តក្នុង ០១កញ្ចប់តូចតម្លៃ ២០០០០រៀល។ តាមចម្លើយសារភាពនេះ សមត្ថកិច្ចបានចុះទៅកាន់ទីតាំងដែលជនសង្ស័យបានរៀបរាប់ ប៉ុន្តែមុខសញ្ញាឈ្មោះ យ៉េ សុបិន បានរត់គេចខ្លួនបាត់ពេលសមត្ថកិច្ចទៅដល់។

    បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.