Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃ្លាំងមួយកន្លែងនៅខណ្ឌកំបូល សង្ស័យវិចខ្ចប់ ស្តុក និងចែ​កចាយបារី គ្មានច្បាប់អនុញ្ញាតិ, ​ពលរដ្ឋស្នើឲ្យ​ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ

    March 14, 2025Updated:March 14, 2025No Comments

    ​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឃ្លាំងមួយកន្លែង ​ស្ថិតនៅភូមិឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ សង្ស័យកំពុងធ្វើសកម្មភាពវិចខ្ចប់ ស្តុក និងចែកចាយបារី ​ដោយមិនមានច្បាប់អនុញ្ញាតិ។

    ប្រភពដដែលបានឲ្យដឹងទៀតថា ឃ្លាំងខាងលើ ពុំ​មានលើកផ្លាកសម្គាល់អ្វីទាំងអស់ មានតែបិទផ្លាកថា «ឃ្លាំងជួល» ហើយនៅបរិវេណខាងក្រៅ មានការយាមកាមតឹងរ៉ឹង មិនអនុញ្ញាតឱ្យមនុស្សចេញចូលផ្ដេសផ្ដាសឡើយ ប្រៀបដូចគេប្រុងប្រយ័ត្នខ្លាចបែកការណ៍រឿងផ្ទៃក្នុង ឬខ្លាចអ្នកក្រៅដឹងពីទង្វើមិនគប្បីណាមួយនៅខាងក្នុងយ៉ាងដូច្នោះដែរ។

    ពាក់ព័ន្ធនឹងករណីនេះ អង្គភាពសារព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ និង​តំណាងរោងចក្រខាងលើបាននៅឡើយនោះទេ ដោយសារពុំមានលេខទំនាក់ទំនង ហើយអង្គភាពយើង នឹងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ​។

    ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូច ដល់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាជួយចុះត្រួតពិនិត្យមើលទីតាំង​​ខាងលើនេះផង ចៀសវាងការធ្វើអាជីវកម្មដោនគ្មានច្បាប់អនុញ្ញាត ប៉ះពាល់ដល់ចំណូលពន្ធរដ្ឋ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.