Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ប្រឌិតរឿងថាត្រូវចោរប្លន់ ដើម្បីបិទបាំងការលក់គ្រឿងអលង្ការយកលុយទៅសងបំណុល
    សន្តិសុខសង្គម

    ប្រឌិតរឿងថាត្រូវចោរប្លន់ ដើម្បីបិទបាំងការលក់គ្រឿងអលង្ការយកលុយទៅសងបំណុល

    March 14, 2025Updated:March 14, 20255 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺមួយ ទាក់ទងនឹងករណីរាយការណ៍អំពីការប្លន់មួយដែលត្រូវបានរកឃើញថាជាការប្រឌិត។

    បុរសម្នាក់ឈ្មោះ សុខ មករា បានរាយការណ៍ទៅកាន់អ្នកសារព័ត៌មានថា រូបគេត្រូវបានជនមិនស្គាល់មុខប្រមាណ ៦នាក់ ជិះម៉ូតូចំនួន ៣គ្រឿង ប្លន់យកប្រាក់ដុល្លារចំនួន ៦០០ដុល្លារ ប្រាក់រៀលចំនួន ១៦ម៉ឺនរៀល ខ្សែក និងចិញ្ចៀន នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញ និងសមត្ថកិច្ចមូលដ្ឋានឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់។ ការស្រាវជ្រាវបានបង្ហាញថា លោក សុខ មករា ប្រឌិតរឿងទាំងមូល។

    តាមការសារភាព លោក មករា បានប្រាប់សមត្ថកិច្ចថា គាត់បានឈរឈ្មោះជំនួសមិត្តភក្តិម្នាក់ដើម្បីខ្ចីប្រាក់ពីអង្គការមួយនៅក្នុងរោងចក្រចំនួន ៥៨០ដុល្លារ។ មិត្តភក្តិរបស់គាត់បានគេចខ្លួនទៅប្រទេសថៃដោយមិនសងប្រាក់នេះ ធ្វើឱ្យគាត់ជាប់បំណុល។

    ដើម្បីរកប្រាក់សងអង្គការ លោក មករា បានលក់ខ្សែក និងចិញ្ចៀនរបស់ខ្លួននៅផ្សារតាខ្មៅបានចំនួន ៤០០ដុល្លារ ហើយបងស្រីរបស់គាត់បានផ្ញើប្រាក់ចំនួន ២០០ដុល្លារបន្ថែមទៀត ដើម្បីយកទៅសងប្រាក់បំណុល។

    ការប្រឌិតរឿងប្លន់នេះកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ពេលដែលគាត់កំពុងធ្វើដំណើរត្រឡប់ទៅផ្ទះជួលនៅភូមិឬស្សីស្រុកវិញ បន្ទាប់ពីចេញមកទិញម្ហូបនៅក្រុងតាខ្មៅ។

    បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងនេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំពោះការផ្តល់ព័ត៌មានមិនពិតដល់សមត្ថកិច្ច និងសាធារណជន។

    សមត្ថកិច្ចក៏បានអំពាវនាវដល់សាធារណជន និងបណ្តាញសារព័ត៌មានឱ្យប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយព័ត៌មានប្រភេទនេះ ដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមុនសិន៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.