Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បញ្ជូនស្ត្រីអ្នកកត់កន្ទុយលេខម្នាក់ឡើងតុលាការក្រោមបទចោទ ភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់

    February 18, 2025Updated:February 18, 2025No Comments

    ទោះបីព្យាយាមបិទបាំងដោយការបញ្ជូនលេខ និងស៊ីសង តាមប្រពន្ធ័ទូរសព្ទ័យ៉ាងណា ក៏មិនអាចគេចផុតពីភ្នែកសមត្ថកិច្ចបានឡើយ ហើយបើមិនចង់ជាប់សំណាញ់ច្បាប់ សូមបញ្ឈប់ជាបន្ទាន់ ព្រោះល្បែងនាំនូវក្តីវិនាស និងអសន្តិសុខសង្គម ។

    លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ឱ្យដឹងថា យោងមតិដឹកនាំរបស់លោក ឡូវ សុខសាន អភិបាលស្រុក និងដើម្បីចូលរួមពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ១៥និង៤០នាទី ថ្ងៃទី១៧ កុម្ភៈ ២០២៥កន្លងទៅនេះ កម្លាំងយើងបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ១ករណី នៅក្នុងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដោយបានឃាត់ខ្លួនស្ត្រីអ្នកកត់ម្នាក់ ឈ្មោះ សុន សុភី អាយុ៤២ឆ្នាំ មុខរបរកត់ឆ្នោត រស់នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ជាមួយវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

    លោកអធិការបានបន្ថែមថា នាវេលាកើតហេតុខាងលើ នៅពេលដែលកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក ចុះល្បាតដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ក៏បានប្រទះឃើញជនសង្ស័យជាស្ត្រីខាងលើ កំពុងអង្គុយកត់ឆ្នោតជាប់ហ្នឹងផ្លូវលំ ក្នុងភូមិ ក៏បានសហការជាមួយកម្លាំងប៉ុស្តិកំពង់ស្វាយ ក្រុមប្រឹក្សាឃុំ ធ្វើការឃាត់ខ្លួន និងដកហូតជាក់ស្តែងនូវ ទូរសព្ទ័១គ្រឿង ក្រដាស់កត់ឆ្នោតរួច និងមិនទាន់កត់ជាច្រើន ប្រដាប់កិប ម៉ាស៊ីនគិតលេខ ប៊ិច ក្រដាស់ផ្តាន កាបូបស្ពាយ២ និងប្រាក់ជាង៦ម៉ឺនរៀល ផងដែរ។ ក្រោយឃាត់បានជាក់ស្តែង ជនសង្ស័យបានឆ្លើយប្រាប់ថា ខ្លួនបានកត់ឆ្នោតវៀតណាម នឹងខ្មែររយៈពេល៣ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ន ក្នុង១ថ្ងៃកត់ឆ្នោតបានប្រាក់ប្រមាណពី១០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ដោយគិតទឹកក្នុង១ម៉ឺនរៀល បានទឹក៩៣០រៀល ដោយបានបញ្ជូនលេខទៅមេតាមរយៈឆាត ហើយពេលព្រឹកឡើងបានប្រមូលប្រាក់ឲ្យទៅមេម្នាក់(មិនស្គាល់ទីលំនៅ) ជារៀងរាល់ថ្ងៃ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.