Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បើកបរខ្ជីខ្ជា! ម៉ូតូបុករថយន្តនៅតាខ្មៅ អ្នកជិះ ២នាក់ រងរបួសធ្ងន់
    Uncategorized

    បើកបរខ្ជីខ្ជា! ម៉ូតូបុករថយន្តនៅតាខ្មៅ អ្នកជិះ ២នាក់ រងរបួសធ្ងន់

    February 17, 20253 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    នៅយប់ថ្ងៃអាទិត្យ ទី១៦ ​កុម្ភៈ ២០២៥​ ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់មហាវិថីសម្តេចតេជោ (ផ្លូវ60M) ចំណុចខាងមុខក្រុមហ៊ុន ជឺជាំង ស៊ីនជឺ ត្រេដីង ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    គ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខកណ្តាល 1AT-1563 បុកជាមួយរថយន្តម៉ាក TOYOTA WIGO ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BW-4593។ អ្នកបើកបរម៉ូតូដែលពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរម្នាក់ដែលមិនពាក់មួកសុវត្ថិភាព បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តរត់គេចចេញពីកន្លែងកើតហេតុ។

    តាមការសន្និដ្ឋានបឋមរបស់សមត្ថកិ្ច គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន និងបានចូលទៅចំណែកផ្លូវខាងរថយន្ត។ យានជំនិះទាំងពីរទទួលរងការខូចខាតធ្ងន់ និងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.